ប្រទេសថៃ៖ ក្មេងស្រីម្នាក់បានធ្វើឱ្យមហាជនគ្រប់គ្នាមានការភា្ញក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងការរៀបចំខ្លួន និងការស្លៀកពាក់ដូចជាតារាដើរម៉ូតសម្លៀកបំពាក់យ៉ាងស្រស់ស្អាតមកសាលារៀនជារៀងរាល់ថ្ងៃ គ្រូបង្រៀនឃើញបែបនេះក៏ថតទុកបង្ហោះឱ្យមហាជនបានឃើញពីភាពទាក់ទាញរបស់នាង។

ទាក់ទងនឹងក្មេងស្រីម្នាក់នេះត្រូវបានគេដឹងថានាងមានឈ្មោះ បៃឆា រៀន​នៅក្នុងសាលាឯកជនមួយកន្លែងក្នុងប្រទេសថៃ ហើយនាងតូចម្នាក់នេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកលេងក្នុងបណ្ដាញសង្គម បន្ទាប់ពីអ្នកគ្រូរបស់នាងធ្វើការបង្ហោះនូវរូបភាពរបស់ក្មេងស្រីម្នាក់នេះជាច្រើនសន្លឹក ដោយចង់បង្ហាញពីភាពស្រស់ស្អាត និងការតុបតែងខ្លួនដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុត ប្រៀបដូចជាតារាដើរម៉ូតសម្លៀកបំពាក់ម្នាក់ ព្រោះកុមារីនេះតែងតែស្លៀកសម្លៀកបំពាក់ស្អាតៗមានតម្លៃថ្លៃ និងប្លែកខុសពីសិស្សដទៃ ដោយមានម៉ូតថ្មីៗជារៀងរាល់ថ្ងៃពេញមួយសប្ដាហ៍។ រហូតធ្វើឱ្យគ្រូបន្ទុកថ្នាក់នាងតាមថតពីសកម្មភាពផ្សេងៗ ក៏ដូចជាការដើរចូលថ្នាក់រៀនក្នុងដំណើរដ៏ជឿជាក់ និងប្រៀបដូចជាតារាដើរម៉ូតមួយរូប។

ទន្ទឹមនឹងនោះក៏មានមហាជនជាច្រើនបានខមមិនសរសើរពីភាពស្រស់ស្អាត និងការរៀបចំខ្លួនដ៏ទាក់ទាញរបស់ក្មេងស្រីនេះជាខ្លាំង និងមហាជនមួយចំនួនទៀតក៏យល់ថាកុមារនេះអាចប្រហែលជាកូនស្រីរបស់តារាដើរម៉ូតណាម្នាក់ក៏អាចថាបាន៕ ប្រភព៖ Sanook