តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia អង្គការផ្កាយសមុទ្រកម្ពុជា (ISF) នឹងទទួល ស្វាគមន៍កុមារ និងយុវជនចំនួន ៦០០នាក់ មកកាន់ទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជាក្នុង រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២៤ ខែមេសាខាងមុខនេះ ។ ព្រឹត្តិការណ៍នាថ្ងៃអាទិត្យនេះនឹងផ្តល់ ឱកាសម្តងទៀតដល់កុមារ និងយុវជននៅទីក្រុងភ្នំពេញ ដើម្ប​ីប្រកួតប្រជែងក្នុងកម្មវិធីប្រកួតបាល់ទាត់ កុមារ និងយុវជន AIA – ISF Youth League ដែលជាការប្រកួតបាល់ទាត់វិលជុំដ៏ធំបង្អស់មួយក្នុង ប្រទេសកម្ពុជា ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr2x3KxEypYsHDdaa4eUki1DEJjBL83dIpJDQ3bovtwiM89ANuCoR347ne6zIRXkWvNTT03u3DMDcRUIL8kOmItFnTVmwtVEPX6iMuavdk4aiBCm8ON5j28OTbDJMF8X_ehsE4oM2BnDEyy37aleYsYs0SFQubQfrGqXZ0oM0uybG-4jCiLRVqbi__/s1280/photo_2022-04-20_09-26-47%20(2).jpgអង្គការផ្កាយសមុទ្រកម្ពុជាគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលប្តេជ្ញាចិត្តជួយកាត់បន្ថយ ភាពក្រីក្រ តាមរយៈលទ្ធភាពស្មើគ្នាក្នុងការទទួលបានការអប់រំ សេវាថែទាំសុខភាព និងកីឡា ។ ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia ចាប់តាំងពីឆ្នាំ២០១៧មក អង្គភាពទាំងពីរនេះ បានធ្វើការជាមួយគ្នាបានយ៉ាងល្អ ដើម្បីជួយលើកកម្ពស់ការរស់នៅមានសុខភាពល្អ និងជីវិតកាន់តែ ប្រសើរសម្រាប់កុមារ​ និងយុវជនរាប់ពាន់នាក់ជារៀងរាល់ឆ្នាំក្នុងព្រះរាជាណាចក្រកម្ពុជា ។ កីឡាដើរ តួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនជំនាញ ក៏ដូចជានាំមកនូវទម្លាប់មានប្រយោជន៍ដល់សុខភាព និង សុខុមាលភាពទៀតផង ។ ឆ្នាំ២០២២ គឺជាឆ្នាំទីប្រាំនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ​ និងយុវជន ដែលបង្ហាញពីការទទួលស្គាល់ពីផលប៉ះពាល់ជាវិជ្ជមាន និងសារៈសំខាន់នៃការប្រកួតកីឡាក្នុងការ ជំនះឧបសគ្គនានា ដែលកុមារ និងយុវជនបានជួបប្រទះ ។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTPPw4DDdgjdyq1zdCgaBp-1dPhz1udrHhghKDD-BlGYV79HwSsidMu4BH3O_ah36rTn-Z_VHzvRM-0gUnVorIjkAZGaxkJTurfixMvBTmsNHcbsH7TNVgZy2D89xHNSW-1kFL1Apy3DCTwcWhu2V23ga8qkfFj9RFsq7fa3wP5DEa2M0bESBrvXF9/s1280/photo_2022-04-20_09-26-47.jpgដោយក្តីរំភើប អ្នកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជាបាន ចែករំលែកថាកម្មវិធីបើកការប្រកួតវិលជុំនៅថ្ងៃអាទិត្យខាងមុខនេះនឹងមានវត្តមានរបស់កីឡាការនី ចំនួន ១៥០នាក់ ។ “ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ផ្តល់សិទ្ធិ អំណាចដល់យុវជនគ្រប់រូប និងជាពិសេសលើកទឹកចិត្តដល់កុមារី ។” ទោះបីជាយ៉ាងនេះក្តី មនុស្ស មួយចំនួននៅតែគិតថាស្រ្តីមិនគួរលេងកីឡានោះទេ ។ កីឡាការនីជាច្រើន​បានខិតខំប្រឹងប្រែងជំនះ រនាំងឧបសគ្គយេនឌ័រ និងផ្នត់គំនិតមិនសមស្របក្នុងសង្គម ។ ការប្រកួតវិលជុំនេះបានជួយកាត់បន្ថយ វិសមភាពយេនឌ័រ និងបង្ហាញថាស្រ្តីពិតជាអាចធ្វើបាន ហើយពួកគេគួរតែត្រូវបានលើកទឹកចិត្តឲ្យ លេងកីឡាទៀតផង ។”

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixmwanBowXPwhCdqnfys2Q-EYtukuS8VvTXlGnCofGIMglND69SyOXjlZ-dGXlxDENwTE_jQMMWb37gchTFRHGGKsGCbRy8w9PckLu9ZuYnrojLU4dL8kuzXF3IOMDcDzIddiLAKbIgNYnoxtql-fZaczSTkeavopBQ3DmDaSiBcSItZUymj-K4t9g/s1280/photo_2022-04-20_09-26-48%20(2).jpgព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League លើកទីពីរនៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅរយៈពេលដប់បួនសប្តាហ៍ជាប់ៗគ្នា និងបិទការប្រកួតនៅថ្ងៃអាទិត្យ ទី៧ ខែសីហា ។ ក្រុម ដែលឈ្នះក្នុងការប្រកួតនេះនឹងត្រូវមកចូលរួមប្រកួតប្រជែងជាមួយកីឡាករ កីឡាការនីចំនួន ៣០០នាក់ទៀត មកពីខេត្តផ្សេងៗ ក្នុងវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅឯទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg76O_PON9w_Vf31ZMF7ZXzlUEVw-xSfEF2cVJN9JsayXeSNO9EbDmQIHNIN-dIhWsjLEcb5yWeXDYOEJwbRFRBJkZ1QoH7n6B9Hs8JSLDXowqRNuj3vuobNq-UpFs9wJC24EPnfmtc4I3LHgy-eJKNGYQDeYPGqT9JmByyvHkA3Det37cOI773-EAl/s1280/photo_2022-04-20_09-26-48%20(3).jpgដើម្បីបង្កើនលទ្ធភាពចូលរួមរបស់កីឡាករ កីឡាការិនី ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន  AIA – ISF ប្រចាំឆ្នាំ២០២២នឹងត្រូវបែងចែកជាប្រាំប្រកួត ក្នុងខេត្តចំនួនបួន ដែលនឹងផ្តល់ឱកាសដល់ កុមារ និងយុវជនជិត ២,០០០នាក់ នៅទូទាំងប្រទេស ក្នុងនោះមានកីឡាការនីមានចំនួន ៨០០នាក់ឲ្យ មកចូលរួមប្រកួតប្រជែងគ្នា៖

  • ថ្ងៃទី៦​ ខែកុម្ភៈ – ព្រឹត្តិការណ៍បើកការប្រកួតលើកទីមួយនៅរាជធានីភ្នំពេញ នៅទីលានបាល់ ទាត់អង្គការផ្កាយសមុទ្រកម្ពុជា ។
  • ថ្ងៃទី១៣​ ខែកុម្ភៈ – ព្រឹត្តិការណ៍បើកការប្រកួតនៅក្រុងកំពត នៅទីលានបាល់ទាត់ X Sport Club ។
  • ថ្ងៃទី២៤​ ខែមេសា – ព្រឹត្តិការណ៍បើកការប្រកួតលើកទីពីរនៅរាជធានីភ្នំពេញ នៅទីលាន បាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា ។
  • ថ្ងៃទី៨​ ខែឧសភា – ព្រឹត្តិការណ៍បើកការប្រកួតនៅក្រុងសៀមរាប ។ ទីកន្លែងនឹងត្រូវបាន កំណត់ឆាប់ៗនេះ ។
  • ថ្ងៃទី២២​ ខែឧសភា – ព្រឹត្តិការណ៍បើកការប្រកួតនៅខេត្តកំពង់ស្ពឺ ។ ទីកន្លែងនឹងត្រូវបាន កំណត់ឆាប់ៗនេះ ។

សូមលោកអ្នកចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League នេះកុំបីអាក់ខានឡើយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEaAuxH8DsokMtcS1lQG9pKxtl4516utenM8iJ7bHt6X5XudhRSaNtljG5X88tzi5-DEWRr1rbPYB2T--4AadjH53uaDYPn5XzmgB_BnYX856pjeigU5bTSTvD1qP60SauS5DCcwpLWJRAFZ7_9GAw5dn1bsc-rVW8NZ24b_FEY3b2soPq7Mw5GY60/s1280/photo_2022-04-20_09-26-48%20(4).jpgអំពីអង្គការផ្កាយសមុទ្រកម្ពុជា

អង្គការផ្កាយសមុទ្រកម្ពុជា គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើសហគមន៍ របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើ ការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុង រាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។

សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋ បាន ។​ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhptP9915-aOJAbPOZFumCXG8tLJFIjCjPGiFDppPNpHt_VZh-XoxewiIRSRqvpEOufx_zrkCb933SbIfeCST6nRCUMmMSBsE9HyfFB6yzpQh3cCf55_vOWz8KxPnI4HgLdQKW598uA41xrA_5nU9xG3yEHESCIL00S9Ji4D3ss2iroIrzzOZRjoemm/s1280/photo_2022-04-20_09-26-48.jpgការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំង ស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានា បានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយ នឹងអ្នកទទួលផលចំនួន ៣,០០០នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរក ការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់ ។

អំពី អេអាយអេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចិនដីគោក ទីក្រុងហុងកុង SAR(១)  ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ញ៉ូហ្ស៊ីលែន ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់(ចិន)  រៀតណាម ប៊្រុយណេ ម៉ាកាវSAR(២) និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅ គ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសរុបចំនួន ៣៤០ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅតាមរយៈ ការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងអាយុជីវិតធានារ៉ាប់រង លើគ្រោះថ្នាក់ ធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ គ្រុបក៏ផ្ដល់ដំណោះស្រាយ អត្ថប្រយោជន៍សម្រាប់បុគ្គលិក ធានារ៉ាប់រងឥណទាន និង សេវាកម្មប្រាក់សោធនិវត្តន៍ជូនដល់និយោជក ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេ អាយ អេ បានផ្ដល់ការការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជារូបវ័ន្តបុគ្គលច្រើនជាង ៣៩ លាននាក់ និងសមាជិកដែលបាន ចូលរួមក្នុងគម្រោងបណ្ណសន្យារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សា ភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា៖ “AAGIY”)។

សំគាល់៖

. ទីក្រុងហុងកុងSAR  គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង

​. ម៉ាកាវ SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃម៉ាកាវ