សហរដ្ឋអាមេរិក៖ មួយគ្រួសារនេះបានធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងកម្ពស់ដ៏ខ្ពស់ទាំងគ្រួសារ រហូតទទួលបានពានរង្វាន Guinness ដែលជាគ្រួសារមានសមាជិតខ្ពស់ជាងគេលើលោកមិនធ្លាប់មានពីមុនមក។

គ្រួសារដ៏គួរឱ្យចាប់អារម្មណ៍មួយនេះគឺស្ថិតនៅក្នុងរដ្ឋ Minnesota នៃសហរដ្ឋអាមេរិក ដែលមានសមាជិកចំនួន៥នាក់ ភាគច្រើនពួកគេសុទ្ធសឹងតែមានកម្ពស់២ម៉ែត្រឡើង ដោយក្នុងនោះលោក Trapp ដែលជាឪពុកមានកម្ពស់ ២.០៧សង់ទីម៉ែត្រ កូនស្រីច្បង Savana នាងមានកម្ពស់ ២.០៧សង់ទីម៉ែត្រ កូនស្រីទីពីរ Molly Stade នាងមានកម្ពស់ ២.០១សង់ទីម៉ែត្រ និងកូនប្រុសពៅ Adam Trapp ជាកីឡាបាល់បោះមួយរូបផងនោះ មានកម្ពស់ខ្ពស់ជាងគេរហូតទៅដល់ ២.២២ សង់ទីម៉ែត្រ និងចុងក្រោយ Chrissy ដែលត្រូវជាម្ដាយមានកម្ពស់ ១.៩២ សង់ទីម៉ែត្រ។ នេះដោយសារតែលោក Trapp និងភរិយាមានកម្ពស់ខ្ពស់បែបនេះហើយទើបកូនៗរបស់ពួកគេមានកម្ពស់ខ្ពស់ខ្លាំងបែបនេះ លើសពីនេះគ្រួសារមួយនេះក៏បានក្លាយជាគ្រួសារដំបូងបង្អស់ដែលទទួលបានពានរង្វន់ Guinness ពិភពលោកថាជាគ្រួសារដែលមានកម្ពស់ខ្ពស់មិនធ្លាប់មានពីមុនមក។

យ៉ាងណាមិញសាច់ញាតិ បងប្អូន និងមិត្តភ័ក្តិរបស់ពួកគេពិតជាមានក្ដីសប្បាយរីករាយ និងមានមោទនៈភាពជាខ្លាំងបន្ទាប់ពីគ្រួសារមួយនេះត្រូវបានគេទទួលស្គាល់ពេញពិភពលោកនូវកម្ពស់ខ្ពស់ខុសពីគ្រួសារទូទៅ ហើយក៏ក្លាយជារឿងដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍ពីសំណាក់មហាជនក្នុងបណ្ដាញសង្គមលើពិភពលោកផងដែរ៕ ប្រភព៖ Khaosod