រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជាពិធីបុណ្យធំមួយរបស់ប្រជាជនខែ្មរយើងដែលប្រារព្ធធ្វើក្នុងខែចែត្រដែលជាខែទី៥នៃចន្ទគតិ។ ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ខែចែត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗម្តងមានភ្លាត់ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរយើងគ្រប់រូបនឹងបានឈប់សម្រាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីនេះរយៈពេល ៣ថ្ងៃផងដែរដើម្បីបានជួបជុំក្រុមគ្រួសារ ញាតិមិត្តនៅឯស្រុកកំណើត។

តាមទម្លាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ ក្រៅពីធ្វើដំណើរទៅស្រុកំណើតជួបជុំក្រុមគ្រួសារញាតិមិត្ត ប្រជាពលរដ្ឋយើងតែងតែធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍នានាផងដែរ។
ដូច្នេះ តើលោកអ្នកបានត្រៀមអ្វីខ្លះហើយឬនៅសម្រាប់ដំណើរកម្សាន្តដែលនឹងមកដល់ឆាប់ៗខាងមុខនេះ? ជាពិសេសសូមកុំភ្លេចត្រៀមទូរសព្ទដែលមានអែបអេស៊ីលីដាម៉ូបាលផងដែរដើម្បីងាយស្រួលក្នុងការទូទាត់ការចាយវាយនានាប្រកបដោយសុវត្ថិភាពសម្រាប់ដំណើរកម្សាន្តដ៏រីករាយនេះ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេ ស៊ី លី ដា បានមានប្រសាសន៍ថា៖ ជាមួយនឹងដំណើរកម្សាន្តជិតឆ្ងាយនានា អេស៊ីលីដាម៉ូបាល គឺតែងតែនៅជាមួយលោកអ្នកជានិច្ចដើម្បីផ្តល់ជូននូវការបម្រើដ៏ស្មោះត្រង់នូវសេវាកម្មធនាគារឌីជីថលដ៏សម្បូរបែបដូចជា លោកអ្នកអាចទូទាត់ថ្លៃសណ្ឋាគារ ថ្លៃហូបចុក បង់ថ្លៃសេវាផ្សេងៗទាំងអស់បានយ៉ាងងាយស្រួលបំផុតដោយមិនអស់ថ្លៃសេវា និងមិនចាំបាច់កាន់ក្រដាស់ប្រាក់ចាយនោះទេ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ទោះបីជាទូរសព្ទអស់លុយ គ្មានសេវាអ៊ីនធើណែតក៏នៅតែអាចប្រើសេវាធនាគារអេស៊ីលីដាម៉ូបាលបានដែរ។ ហើយនៅក្នុងឱកាសដ៏សែនរីករាយនេះ ធនាគារ អេស៊ីលីដា សូមចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ទី១៥ ទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះជាមួយបងប្អូនប្រជាពលរដ្ឋ និងអតិថិជនដ៏មានតម្លៃទាំងអស់ប្រកបដោយក្តីសោមនស្សរីករាយ និងសូមសិរីសួស្តីមានដល់ក្រុមគ្រួសារខ្មែរទាំងមូល ជាពិសេសសូមអោយការធ្វើដំណើរកម្សាន្តនានាប្រកបដោយសុខសុវត្ថិភាព និងពោរពេញដោយភាពរីករាយ៕