កាលពីពេលថ្មីៗនេះ ប៉ូលិសទីក្រុង Merseyside បានដាក់ការស៊ើបអង្កេតលើកំពូលតារាបាល់ទាត់ Ronaldo ក្រោយពីកីឡាកររូបនេះ បាកទូរស័ព្ទអ្នកគាំទ្ររបស់ក្រុម Everton ចោល។Man Utd's Cristiano Ronaldo apologises for 'outburst' following phone  incident after defeat at Everton | Football News | Sky Sports

ហេតុការណ៍នេះ បានកើតឡើងនៅក្នុជំនួបដែល Manchester United បរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Everton ១-០។ ខណៈពេលការប្រកួតបានបញ្ចប់ កីឡាករទាំងអស់បានដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ អ្នកគាំទ្រម្នាក់បានទាញទូរស័ព្ទថត ក៏ប៉ុន្តែគាប់ជួនគ្នានោះ Ronaldo ក៏ដើរមកដល់ពោរពេញទៅដោយកំហឹង ការចាញ់ផងនោះ ក៏បានបោកទូរស័ព្ទអ្នកគាំទ្រនោះចោលតែម្តង។

បន្ទាប់ពីហេតុការនេះបានកើតឡើង Ronaldo ក៏បានចេញលិខិតសូមទោសជាផ្លូវការមួយផងដែរ ដោយចង់អោយអ្នកគាំទ្រវ័យក្មេងម្នាក់នោះទៅទស្សនាការប្រកួតនៅទឹកដី Old Trafford ផងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសទីក្រុង Merseyside បានដាក់ការស៊ើបអង្កេតលើ Ronaldo ដដែល ដោយចំណាត់ការយ៉ាងណានោះយើងមិនទាន់ដឹងនៅឡើយនោះទេ៕Cristiano Ronaldo APOLOGISES for his 'outburst' after claims he SMASHED an  Everton fan's phone | Daily Mail Online

ប្រភព: Daily Mail