ក្ដីស្រឡាញ់មិនប្រកាន់អាយុចាស់ឬក៏ក្មេង ដោយបុរសជនជាតិកុងហ្គោអាយុត្រឹម២៥ឆ្នាំ បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់លោកយាយអាយុ៨៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

ទាក់ទងនិងស្នេហាខុសវ័យនេះបានកើតឡើងក្នុងប្រទេសកុងហ្គោ ដោយបុរសម្នាក់នេះមាន ឈ្មោះថា ម៉ូអិម៉ា គេបានរៀបរាប់ថាមុននឹងខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងលោកយាយឈ្មោះថា ថេរ៉េសា មានអាយុ៨៥ឆ្នាំ ដែលមានអាយុបងគាត់រហូតទៅដល់៦០ឆ្នាំនេះ ពីដំបូងឡើយរូបលោកបានទៅបន្តសិក្សានៅតាមខេត្ត ហើយលោកនឹងមិត្តភ័ក្តិក៏បានជួលផ្ទះរបស់គេស្នាក់នៅដើម្បីបន្តការសិក្ស ក្នុងនោះម្ចាស់ផ្ទះដែលបានជួលនោះគឺជា ថេរ៉េសា​ នេះឯង។ ក្នុងកំលុងពេលដែល ម៉ូអិម៉ា ស្នាក់នៅផ្ទះជួលរបស់គាត់ស្ត្រីចំណាស់ម្នាក់នេះបានយកចិត្តទុកដាក់មកលើរូបលោកជាខ្លាំង នៅពេលលោកគ្មានលុយធ្វើដំណើរមកលេងផ្ទះគាត់ជាអ្នកចេញឱ្យ ព្រមទាំងបានផ្តល់ឱ្យលុយគាត់មួយចំនួនដើម្បីយកទៅសិក្សាថែមទៀតផង អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺមានថ្ងៃមួយ ម៉ូអិម៉ា មិនមានអាហារហូប ធ្វើឱ្យលោកអស់កំលាំងជាខ្លាំង ស្រាប់តែលោកយាយថេរ៉េសាបានយកអាហារមកឱ្យជាច្រើន ព្រមទាំងបានមើលថែលោកយ៉ាងយកចិត្តទុកដាក់បំផុត។

នៅក្នុងថ្ងៃនោះហើយដែលលោកមានក្ដីសុខជាខ្លាំង និងបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គាត់បន្តិចម្ដងៗ ចុងក្រោយទើបលោកដឹងថាស្ត្រីចំណាស់ម្នាក់នេះក៏មានចិត្តលើលោកដូចគ្នា ហើយក៏ព្រមទាក់ទងគ្នារហូតមកទល់ពេលនេះ ហើយអ្នកទាំងពីរនឹងមានគម្រោងរៀបការជាមួយគ្នាក្នុងពេលឆាប់ៗនេះ បើទោះបីយើងមានអាយុខុសគ្នាឆ្ងាយក៏ដោយ៕ ប្រភព៖ Khaosod