ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នេះគឺជាថ្ងៃដ៍វិសេសមួយដែលក្រុមម្ចាស់អាជីវកម្មជាសមាជិកច្រើនជាង១០០រូប ដែលមកពីស្ថាបន័ផ្សេងៗគ្នា បានប្រារពធ្វើខួប៤ឆ្នាំ នៃការបង្កើត BNI Power នៅសណ្ឋាគារ ពូលូវ៉ៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ភ្នំពេញតំបន់២ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9J8rw22iDdvjeril5RMWolC2D7-wL8VLcKbH4eP5hfxCJSXeULnwcB-yQQA1ScN99q4mAbc6C_9xwtlyLlm392Zo65ll4MjXPj9sdax1ciKkl3Ir7CdwL_FUdPomxGeZO0opDtdZZzV06eqXFBTcGAktKBVqNKflpPX4u5FJB_pWryF5FhARDKImN/s1280/photo_2022-04-08_10-39-47%20(2).jpgBNI (Business Network International) គឺជាតំណាងអោយបណ្តាញពាណិជ្ជកម្មអន្តរជាតិឈានមុខគេនៅលើពីភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥ នៅសហរដ្ឋអាមេរិកក្រោមគំនិតផ្តួចផ្តើមរបស់បណ្ឌិត IVAN Minsner និងសហការីដែលមាននៅក្នុងពិភពលោកចំនួន៧៤ប្រទេសនាពេលបច្ចុប្បន្ននេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-saWNCmIO8Umnx4RC0TOrUe2Uti1ZoJFke5lTpME8ISwXumngHLmUU9yimMEpmusF9fFJ_kqzslcgQ2Ksz61GM8jz3ieCXY71_fCfFBeDS5WdJ7eBECiBWECps8PN-NopJWPyMwsWjwS1U9Za4stCDjDCxqlrCGcMYRefihML6OdtY18R7GV0zt3b/s1280/photo_2022-04-08_10-39-47%20(3).jpgមកដល់បច្ចុប្បន្ននេះ បណ្តាញធុរៈកិច្ចអន្តរជាតិដ៏ល្បីល្បាញមួយនេះមានអាយុ៣៧ឆ្នាំមកហើយ ដែលកំពុងបន្តដំណើរការប្រកបដោយជោគជ័យក្រោមបេសសកម្ម “ផ្លាស់ប្តូររបៀបដែលពិភពលោកធ្វើអាជីវកម្ម” ដើម្បីជួយសមាជិក សមាជិកា បង្កើនឳកាសអាជីវកម្មរបស់ពួកគេតាមរយៈកម្មវិធីទីផ្សារបង្អែក ដែលមានរចនាសម្ពន្ធ័ច្បាស់លាស់ វិជ្ជមាន ប្រកបដោយវិជ្ជាជីវៈ ដែលអាចឱ្យពួកគេបង្កើតទំនាក់ទំនងយូរអង្វែង។ អាជីវកម្មមួយពោរពេញទៅដោយគុណភាពបាន គឺត្រូវឈរលើមូលដ្ឋានគ្រឹះដែលមានគុណតម្លៃស្នូលទាំង៧៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkkNWx5FwvX-Nl1W5zn6GVagqnBRIk8Mv8BYOmdjBrf_zlRGK9_UrJfMl46hjxi42JUqFFksmk3C4g0_3S6ROo5KVWUHx5AmYT1M5XTG0nwL0o8J8hsRh8spI84NdSAC7V-6gIDSmODaOnyeY2QVBpynbCNlO__1dViMY-eK-nnq715MJYpxN3gmZh/s960/photo_2022-04-08_14-53-05.jpg– ​Giver Gain មានឆន្ទៈផ្តល់ឱ្យជាមុន មុននឹងរំពឹងថាទទួលបាន

– ការកសាងទំនាក់ទំនងដ៏រឹងមាំបង្កើត បរិយាកាសនៃការជឿទុកចិត្ត និងការគាំទ្រ

– អាកប្បកិរិយាវិជ្ជមាន

– ការរៀនសូត្រ អភិវឌ្ឍន៍ចំណេះដឹងពេញមួយជីវិត

– ប្រពៃណី និងការឆ្នៃប្រឌិត៖ គោរព ប្រពៃណី គោលការណ៍ដើមរបស់យើង ហើយសម្លឹងឆ្ពោះមើលទៅអនាគតដ៏ត្រចះត្រចង់ ដែលជំរុញអោយមានការឆ្នៃប្រឌិត ភាព​សុទិដ្ឋិនិយម

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-2eAYD4S5XLidieOEdD7R2Ft6s6HLM1wCBYDTveRi0cWRLT3sbH77T5JXdKPyj6UpbuMGl2DS3WvPa6cdE1L2zQRJjAVUf6wSjac5iRN7173MnLfhRq0Y2xD_uImCRxA0wsfGK8ANqGBR8_iMCdo4U8q-rMRqv0TR1Vk0igicNTtIpAtVjil214U/s1280/photo_2022-04-08_10-39-48.jpg-គណនេយ្យភាព៖ រក្សា និងគោរពការសន្យា​ សម្រេចឱ្យបានដើម្បីបង្កើតទំនុកចិត្ត និងការគាំទ្រទំនាក់ទំនងរឹងមាំយូរអង្វែង

-ការទទួលស្គាល់៖ ការកោតសរសើរ ទទួលស្គាល់ លើកទឹកចិត្ត ចំពោះបុគ្គលដែលសម្រេចបានជោគជ័យ គឺជាសិល្បៈដ៏ពិសេសជំរុញឱ្យកាន់តែមានភាពរីកចំរើន សុភមង្គល បរិយាកាសការងារដ៏ល្អ។

BNI មិនគ្រាន់តែជាបណ្តាញអាជីវកម្មដែលអាចជួយលោកអ្នកឱ្យមានការរីកចម្រើនអាជីវកម្មរបស់លោកអ្នកតែប៉ុណ្ណោះទេ តែអាចជួយលោកអ្នកឱ្យមានទំនាក់ទំនងអាជីវកម្មដ៏រឹងមាំ ដៃគូអាជីវកម្មល្អ ព្រមទាំងមានមិត្តល្អ ដូចក្នុងគ្រួសារតែមួយ ក្នុងគោលបំណងតែមួយគឺដោះស្រាយបញ្ហាអាជីវកម្មរួមគ្នាមួយទោះបីស្ថិតក្នុងកាលៈទេសបែបណាក៏ដោយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3w5po80cQIimbn95YK0szegD0GlwMtO7XOjqHEdTY3Ol-b4WIa2JfudAXcdFZSITnG5ZMRvrsLi6K_Kj6GbXurGgIRKpeNzSUWhxXIeQSAB5GUIX9WeFOPHQqhwy6FJGYYeurG6dtYdzQf5PImacH0I2LLLtHFoWYUYrZ7R8YUm6RmfUl3sLPgax8/s1280/photo_2022-04-08_10-39-48%20(2).jpg

ហេតុដូច្នេះហើយកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ក្រុមម្ចាស់អាជីវកម្មចំនួន៣៧នាក់ មកពីប្រភពផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា បានផ្តួចផ្តើមគំនិតគ្នាក្នុងបង្កើតក្រុមម្ចាស់អាជីវកម្មមួយដ៏សក្តានុពល និងល្បីល្បាញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ គឺ BNI Power

BNI Power ក្លាយជាគ្រួសារដ៏ល្អ រឹងមាំ ពេញលេញ និងគ្រប់លក្ខណៈ តម្រូវជាចាំបាច់ឱ្យមានការជ្រើសរើស ចាត់តាំងដ៏ហ្មត់ចត់ ល្អិតល្អន់នូវថ្នាក់ដឹកនាំមួយក្រុមពោរពេញទៅដោយសមត្ថភាព ភាពជាអ្នកដឹកនាំខ្ពស់ ការតស៊ូមោះមុត ពោរពេញដោយក្តីស្រលាញ់ បេះដូងចែករំលែក គំនិតវិជ្ជមាន រីករាយជាមួយក្រុម បន្តការដឹកនាំឆ្ពោះទៅរកភាពរីកចម្រើន ទំនាក់ទំនងដ៏ល្អជិតស្និត កិច្ចសហការដ៏យូរអង្វែង រួមគ្នាមសម្រេចឱ្យបានគ្រប់គោលដៅដែលបានរៀបចំ នោះគឺ ប្រធានក្រុម President ចំនួន៥រូបនៅក្នុងអណត្តិនីមួយៗបានលះបង់ពេលវេលាដ៏មានតម្លៃក្នុងការដឹកនាំសមាជិក ដោះស្រាយបញ្ហាផ្សេងៗជាពិសេសបញ្ហាអាជីវកម្ម ការរក្សាទំនាក់ទំនងល្អរវាងគ្នានិងគ្នា ទាំងអស់នេះហើយបានធ្វើឱ្យសមាជិករបស់ BNI Power មានការកើនឡើងជាលំដាប់រហូតដល់ចំនួន ១៣៧នាក់នាពេលបច្ចុប្បន្ននេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpfnQgtgYMjR4RtJUndJKD4cbQC8crfndTKbkDcNiH2M_0ahixmPohoGLgnblp7WA2PoDQtM33ZIDAfRR2dd-fKv_Xdo7YF30H-xMsrx9yKtzB-Lg_LUefB8CkAh2IG81H6bJC-rYKatqc5Dny1U5R38gKTnqUQtIkPCeS0Z4JHEqGT9VU78Fa79n0/s1280/photo_2022-04-08_10-39-47.jpgក្រោមការខិតខំ  ប្រឹងប្រែងអស់រយៈពេល៤ឆ្នាំកន្លងមកនេះ BNI Power ទទួលបាននូវសមទ្ធិផលគួរជាទីមោទនៈ៖

១- ទទួលបានកិត្តិនាមជា Diamond Chapter​ ដែលមានសមាជិកជាម្ចាស់អាជីវកម្មលើសពី១០០នាក់

២- ចំនួនទឹកប្រាក់សរុបដែលទទួលបានជាង ៣លានដុល្លារសហរដ្ឋអាមេរិក

៣- បានបង្កើតក្រុម Power team ចំនួន២គឺផ្នែកសំណង់ និងផ្នែកសុខភាព

៤- ទទួលចំណាត់ថ្នាក់លេខ១ក្នុងBNI ភ្នំពេញតំបន់២រយៈពេល៦ខែចុងក្រោយនេះ

៥-​ BNI Power បង្កើតសមាជិកថ្នាក់ដឹកនាំបានច្រើនជាងគេក្នុង BNI ភ្នំពេញតំបន់២ចំនួន១២រូប

៦- បានចូលរួមសកម្មភាពសង្គម និងមនុស្សធ៌មជាច្រើន ក្នុងគោលបំណងចែករំលែកសេចក្តីស្រលាញ់

ដោយឈលើគោលការសំលេងតែ១ BNI Power នៅតែបន្តវឌ្ឍនៈភាព រីកចំរើន បង្កើនប្រាក់ចំណូលដល់សមាជិក ពង្រីកក្រុមកាន់តែធំ និងរឹងមាំ ឆ្ពោះទៅអនាគតថ្កុំថ្កើន។

សរុបសេចក្តីមក ការធ្វើអាជីវកម្មពិតជាត្រូវការបណ្តាញទំនាក់ទំនងមួយដ៍ល្អ ការជួយគ្នាទៅវិញទៅមក សាមគ្គីភាព ការងារជាក្រុម រួមគ្នាដោះស្រាយបញ្ហា ចំណុចទាំងអស់នេះមាននៅក្នុង BNI Power.

ព័ត៌មានបន្ថែមសូមទាក់ទង៖ Facebook Page https://www.facebook.com/bnipowerchapterphnompenh រឺទាក់ទង 095 465 565 / 012 555 147