បន្ទាប់ពីទទួលបានជោគជ័យលើការដំឡើង​ ស្ថានីយសាកយានយន្តអគ្គិសនីសាធារណៈរបស់រដ្ឋដំបូង​គេ​នៅ​កម្ពុជា នៅក្នុងទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូនរួចមក ក្រុងសៀមរាប កំពុងត្រៀម​ខ្លួនក្លាយជាស្ថានីយ​សាកភ្លើងយានយន្ត​​អគ្គិសនីធំមួយទៀតក្នុងខេត្ត​ ដែល​ជាផ្នែកមួយក្នុងគម្រោងរបស់កម្ពុជា។May be an image of 5 people, people standing, phone and outdoors

មិនយូរទៀតនោះទេ ស្ថានីយសាកយានយន្តអគ្គិសនីសាធារណៈនៅកម្ពុជា នឹងមានសឹងតែគ្រប់ខេត្តក្រុង ដោយនៅក្នុងគម្រោងរដ្ឋាភិបាល មានខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ ស្ថានីយប្រេងនិងផ្លូវជាតិនានា។

បច្ចុប្បន្នកម្ពុជា កំពុង​រៀបចំ​គោលនយោបាយ និង​ការគាំទ្រសម្រាប់​រថយន្តដើរ​ដោយ​ថាមពល​អគ្គិសនី (EVs)​ ស្របតាមផែនការជំរុញឱ្យមានប្រើប្រាស់រថយន្តអគ្គិសនី ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% គោលដៅកាបូនសូន្យនៅឆ្នាំ ២០៥០៕May be an image of 5 people, people standing and outdoors