ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានរៀបចំសន្និសីទសារព័ត៌មាននៅឯសណ្ឋាគារ ហៃយ៉ាត់ រី ជិនស៊ី ភ្នំពេញ ដើម្បីប្រកាសអំពីការដាក់លក់ផលិតផលថ្មី ដែលជាស្រាបៀរដ្រាហ្វច្រកចូលដបដំបូងបង្អស់នៅ កម្ពុជាឈ្មោះថា “ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ CAMBODIA PREMIUM DRAFT BEER» ។

កម្មវិធីនេះ ត្រូវបានអញ្ជើញចូលរួមពីសំណាក់កម្មវិធីនេះ ត្រូវបានអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ ។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស តែងនាំនូវអ្វីប្លែក និងថ្មីលើសពីការរំពឹងទុករបស់អតិថិជន ដោយសម្រេចផលិតស្រាបៀរ កម្ពុជា ព្រី មៀម ដ្រាហ្វ។ អតិថិជនអាចពិសាស្រាបៀរ ដ្រាហ្វនៅផ្ទះ និងគ្រប់ទីកន្លែងយ៉ាងងាយ ខុសពីសម័យមុនដែល តម្រូវឲ្យអតិថិជនទៅបារ៍ ផាប់ ឬភោជនីយដ្ឋានផ្ទាល់ទើបអាចទទួលទានស្រាបៀរដ្រាហ្វបាន»។

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization និងផ្កា ហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុតឬ Super Fresh និងមានអាយុកាលរហូតដល់ទៅ ១៨០ថ្ងៃ ច្រកក្នុងដបពណ៍បៃតង ដែលមានឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុង កន្លែងងងឹតឬ Glow in the dark។

ដបរចនាយ៉ាងប្រណិតនេះ ក៏មានសញ្ញាផ្កាយនៅកដប ដែលនឹងប្រែពណ៌ពីប្រាក់ទៅជាខៀវនៅពេលស្រាបៀរ ត្រជាក់ដល់កម្រិត ក៏ដូចជាមានកម្របងាយស្រួលបើក និងមានសំលេងពិរោះ។ លក្ខណៈពិសេសទាំងនេះគឺមាន តែស្រាបៀរ កម្ពុជាតែប៉ុណ្ណោះ។

លោកឧកញ៉ា លាង ពៅ បានអះអាងថា៖ «ខ្ញុំបាទហ៊ាននិយាយថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនទីមួយនៅ ប្រទេសកម្ពុជា ហើយក៏ប្រហែលជានៅអាស៊ីអាគ្នេយ៍ផងដែរ ដែលផលិតស្រាបៀរ ព្រីមៀម ដ្រាហ្វ ច្រកក្នុងដប។ វាគឺមិនមែនជាស្រាបៀរ ដ្រាហ្វធម្មតានោះទេ វាគឺជាព្រីមៀម ដ្រាហ្វ បៀរ ច្រកចូលក្នុងដបពណ៌បៃតងយ៉ាងល្អ ប្រណិត» ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត Zvonimir Nemet នាយករោងចក្រនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាអ្នកជំនាញ និងមានបទពិសោធន៍ផលិតស្រាបៀរយូរឆ្នាំមកពីប្រទេសអាឡឺម៉ង់បានឲ្យដឹងដែរថា៖ «ការផលិតស្រាបៀរ ដ្រាហ្វ ច្រកចូលក្នុងដប មិនមែនជារឿងងាយស្រួលនោះទេ ពោលគឺមានការលំបាកច្រើន និងត្រូវការធនធានច្រើន ដូចជាការវិនិយោគខ្ពស់លើបច្ចេកវិទ្យា Flash Pasteurization និងការបំពាក់បន្ទប់ពិសេស (hygiene room) ដើម្បីធានាគុណភាព និងរសជាតិស្រស់របស់ស្រាបៀរ»។

លោកបណ្ឌិត Zvonimir Nemet បន្តថា ដើម្បីអាចច្រកស្រាបៀរដ្រាហ្វចូលទៅក្នុងដបពណ៌បៃតងបានគឺ ទាមទារការសិក្សា និងស្រាជ្រាវយ៉ាងធ្មត់ចត់បំផុត ព្រោះថាដបពណ៌បៃតងងាយស្រូបពន្លឺព្រះអាទិត្យ ដែលអាច ធ្វើឲ្យប្រែប្រួលដល់រសជាតិនៃស្រាបៀរ។

ហេតុដូច្នេះ ទើបក្រុមហ៊ុនត្រូវនិយោគលើបច្ចេកវិទ្យា Flash Pasteurization និងជ្រើសរើសផ្កាហប់ពិសេស (Special Hops) ដែលមានតម្លៃខ្ពស់នាំចូលពីអឺរ៉ុបក្នុងការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ដែលមានរស ជាតិស្រស់បំផុត និងក្លិនឈ្ងុយឈ្ងប់។

ដើម្បីធ្វើឲ្យផលិតផលថ្មីនេះទទួលបានជោគជ័យ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានបន្ថែមឲ្យដឹងពីផែនការផ្សព្វផ្សាយយ៉ាងដូច្នេះថា៖ “ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ជាផលិតផលថ្មីបំផុត សម្រាប់ទីផ្សារកម្ពុជា ដូច្នេះអតិថិជននឹងស្គាល់ពីលក្ខណៈពិសេស និងអត្ថប្រយោជន៍របស់ស្រាបៀរថ្មីនេះកាន់តែ ច្បាស់តាមរយៈទូរទស្សន៍ វិទ្យុ និងប្រព័ន្ធឌីជីថលនានា។ ក្រៅពីនេះ ក្រុមហ៊ុនក៏នឹងបង្កើតកម្មវិធីកម្សាន្តប្លែកៗ ជូនអតិថិជន និងផ្តល់ជូនប្រូម៉ូសិនជាច្រើនផងដែរ។»

ក្នុងនោះដែរ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកលក់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏បានសម្តែងភាពជឿជាក់ខ្លាំង ទៅលើផលិតផលថ្មីដែរថា៖ “ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការចែកចាយស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ទៅលើទី ផ្សារ ស្រាបៀរ ព្រីមៀម ដ្រាហ្វ ទទួលបានការបញ្ជាទិញជាច្រើន ព្រមទាំងការកោតសរសើរពីអតិថិជនអំពីរស ជាតិដ៏ស្រស់ឆ្ងាញ់ប្លែកពីស្រាបៀរធម្មតា។ ដូច្នេះ ផលិតផលថ្មីរបស់យើងនឹងផ្តល់ទំនុកចិត្តមួយបន្ថែមទៀតដល់ អតិថិជន ដៃគូពាណិជ្ជកម្ម ព្រមទាំងចូលរួមបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ»។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេក្នុងស្រុកលើផលិតកម្មស្រាបៀរ និងភេសជ្ជៈ ដែលតែងតែបង្កើតជម្រើសច្រើន និងនាំយកផលិតផលថ្មីប្លែកជូនដល់អតិថិជនជានិច្ច។ គិតមកដល់ពេលនេះ ក្រុមហ៊ុនមានផលិតផលល្បីៗជាច្រើនដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹក បរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលល្បី និងទទួលបានការគាំទ្រជាខ្លាំងនៅលើទីផ្សារ៕ ​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTf1G_7xOg4Z7TorxfmE7LI5p-fKIPPlMywLVx57PVm3H9Ich_zYDK47LRqwfBZnpjGy38m-y6MrulIE7pBsb__NOXCp1FUHfjeQR20Jczb1OPNmirsUKD3ILunfjzNOT7DdrijpXOvvq-ZM3pCsStsPjn-zk4O-q5nPvLBYr6hoph-_4mBjY61S4W/s1280/photo_2022-04-06_18-05-37%20(2).jpg