បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែខិតជិតមកដល់ហើយ ការនឹករលឹកលោកឳពុកអ្នកម្តាយ បងប្អូន ញាតិមិត្តនៅស្រុកកំណើតពិតជាមានក្នុងចិត្ត តែដោយសារការរវល់ការងារ ជាប់កាតព្វកិច្ច មិនអាចដកខ្លួនទៅជួបជុំបងប្អូនសាច់ញាតិបាន តែទឹកចិត្តក្នុងការជូនជាថវិកាទៅដល់អ្នកមានគុណ សាច់ញាតិពិតជាត្រូវតែធ្វើខានមិនបាន ចំនុចនេះហើយអេស៊ីលីដាម៉ូបាលពិតជាអាចជួយលោកអ្នកបាន ហើយមានភាពងាយស្រួល រហ័ស និងមិនខាតពេលវេលាថែមទៀតគឺផ្ញើប្រាក់តាមអេស៊ីលីដាម៉ូបាល។

អេស៊ីលីដាម៉ូបាលអាចជួយអ្នកបាន លោកអ្នកគ្រាន់តែដោនឡូតអេស៊ីលីដាម៉ូបាល តាម App Store, Play Store, App Gallery, តាមការណែនាំងាយៗ នោះ អ្នកនឹងមាន អេស៊ីលីដាម៉ូបាល មួយសម្រាប់ប្រើប្រាស់ក្នុងទូរស័ព្ទដៃរបស់លោកអ្នក ដែលមានសេវាកម្មដ៏សម្បូរបែបសម្រាប់បំពេញតម្រូវការរបស់អ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ការផ្ទេរ រឺផ្ញើប្រាក់ តាមអេស៊ីលីដាម៉ូបាល ទោះបីជាអ្នកទទួលប្រាក់មិនទាន់បានភ្ជាប់អេស៊ីលីដាម៉ូបាលនៅលើទូរស័ព្ទដៃរបស់គាត់ ក៏គាត់នៅតែអាចដកប្រាក់ពីម៉ាស៊ីនអេធីអឹមបានដែរ ដោយមិនគិតថ្លៃសេវាសូម្បីត្រឹមតែប្រាក់មួយពាន់រៀលក៏ដោយ អ្វីដែលកាន់តែពិសេសគឺលោកអ្នកបានទទួលក្រដាស់ប្រាក់ថ្មីៗ ហើយមិនភ័យព្រួយក្នុងការឆ្លងមេរោគឡើយ ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh ៕
#ACLEDABank #ACLEDAmobile #ACLEDAApp