(ភ្នំពេញ) ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២២៖ មុននឹងស្រឡាញ់ត្រូវដឹងឱ្យច្បាស់…តែបើដឹងច្បាស់ហើយថាមានចំណុចដែលគួរឱ្យស្រឡាញ់បំផុតនោះប្រាកដជាផុងចិត្តដកបេះដូងមិនរួចឡើយ! ត្រូវអត់? តួយ៉ាងដូចជា Galaxy S22 ស៊េរី របស់ក្រុមហ៊ុន សាមសុង ពេលនេះតែម្តង…មិនមែនល្អឆើត ស្អាតតែខាងក្រៅ ហើយធ្វើឱ្យអ្នកខកចិត្តនៅក្រោយពេលដឹងលក្ខណៈខាងក្នុងនោះទេ!

លោកអ្នក និងប្រិយមិត្តអ្នកស្នេហាស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ប្រាកដជាធ្លាប់បានដឹងហើយ…តែថ្ងៃនេះលោកអ្នកក៏នឹងដឹងរឹតតែច្បាស់បន្ថែមទៀតពីស្មាតហ្វូនដ៏ល្អឯកដែលកើតចេញពីការញាត់ឬបង្កាត់បញ្ចូលគ្នានៃកំពូលបច្ចេកវិទ្យារវាងអានុភាពរបស់ Note និងកំពូលអានុភាពរបស់ Flagship S ស៊េរី!

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVEkrRb2zwyvygPGZis_LqtFNOfbdPEP31rWZZFfAHqI0eQKMkgplg8r5kMQhl_gOo6P3pyRao138KFD2nUGJ8TAaiba6PPLG0QJoDi1sK0e_kUczCoLyrl1VaBJu7u--Zecmbt77j1gDMYlaKabdWwyIKNrSpoxTllR8IodiRCn8Bcz2-ahfEOgNZ/s1080/-wRUBXcY.jpegពេលឮពាក្យថា Note របស់ក្រុមហ៊ុន សាមសុង លោកអ្នកប្រាកដជានឹកឃើញដល់ប៊ិកវេទមន្ត(S-pen) មុនគេ ត្រូវអត់? ហើយបើនិយាយពីកំពូលកាមេរ៉ាដែលថតច្បាស់ល្អឥតខ្ចោះទាំងរូបភាព និងវីដេអូ គ្រប់ស្ថានភាពពន្លឺ លោកអ្នកក៏ប្រាកដជានឹកដល់ Galaxy S ស៊េរី Flagship មុនគេហើយមែនទេ?

ថ្ងៃនេះយើងនឹងធ្វើការបង្ហាញជូននូវចំណុចក៏ដូចជាលក្ខណៈពិសេសសង្ខេបខ្លីតែខ្លឹមរបស់ស្មាតហ្វូនដ៏ល្អឯកប្រចាំឆ្នាំ 2022 Galaxy S22 Ultra ដែលជាស្មាតហ្វូនដ៏ល្អឥតខ្ចោះសម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នកទាំង (ការងារ, ការកម្សាន្ត, ការថតវីដេអូ, ការថតរូប…) គឺសុទ្ធតែទទួលបានភាពអស្ចារ្យ និងឥតខ្ចោះគ្រប់ពេលតែម្តង!

ចំពោះ Galaxy S22 Ultra ត្រូវបានបំពាក់នូវលក្ខណៈពិសេសៗដែលលេចធ្លោជាងគេ ឥតខ្ចោះជាងគេ និងស៊ីដាច់គេតែម្តង…! ជាមួយចំណុចខាងក្រោមនេះលោកអ្នកអាចធ្វើការវិនិច្ឆ័យបានភ្លាម និងឱ្យមេដៃ បេះដូងទៅលើស្មាតហ្វូនដ៏ល្អគ្មានពីរនេះដូចជា៖

* AI-enhanced Portrait Mode
ជាបច្ចេកវិទ្យាដែលផ្តិតយករូបភាពព្រាលផ្ទៃខាងក្រោយ កាត់ទ្រេបានច្បាស់ដាច់ស្អាតល្អឥតខ្ចោះ!

* Take Photo Like Pro
គ្រប់រូបភាព ឬវីដេអូរបស់អ្នកដែលបានថតចេញពី Galaxy S22 Ultra គឺដូចកំពូលអ្នកថតអាជីពលំដាប់ពិភពលោកអ៊ីចឹងដែរជាមួយនឹងមុខងារ Pro Mode និង Expert RAW Application!

* Write Smoother Than Before
ប៊ិកវេទមន្ត S-pen ដែលបំពាក់មកស្រាប់ជាមួយ Galaxy S22 Ultra នេះគឺត្រូវបានដុសខាត់ និងពន្លឿនភាពរលូនរបស់វាបានរហូតដល់ 70% បន្ថែមទៀត! ដូច្នេះលោកអ្នកអាចសរសេរ ឬធ្វើការកត់ចំណាំដូចអ្នកកាន់ប៊ិកធម្មតាពិតៗដែលមានវេទមន្តផងដែរ!

* Expansive and Bright Display
ជាមួយនឹងកំពូលអេក្រង់ Dynamic AMOLED 2X ទំហំ 6.8 អ៊ីញ និង 120Hz adaptive display Refresh rate គឺលោកអ្នកប្រាកដជាទទួលបាននូវអារម្មណ៍ smooth ថ្លាត្រជាក់ភ្នែក រំភើបអស្ចារ្យ និងគ្មានស្មាតហ្វូនណាដែលអាចប្រៀបផ្ទឹម ឬល្អជាង Galaxy S22 Ultra នេះបានឡើយ!

* Super-fast Charging up to 45W
ចំណុចនេះគឺជាអ្វីដែលអ្នកប្រើប្រាស់ក៏ដូចជាអ្នកគាំទ្រស្មាតហ្វូនរបស់ សាមសុង ទូទាំងពិភពលោកទាំងអស់ប្រាថ្នាចង់បានគ្រប់គ្នាដែរ! បច្ចេកវិទ្យានេះលោកអ្នកគ្រាន់តែសាកថ្ម 10 នាទី ជាមួយ Galaxy S22 Ultra អាចឱ្យលោកអ្នកធ្វើការថតវីដេអូបានរហូតដល់ 50 នាទី ឯណោះ!

សរុបមកជាមួយនឹងចំណុចខ្លីខ្លឹមខាងលើគឺសមល្មមគ្រប់គ្រាន់ដែលធ្វើឱ្យលោកអ្នកដឹងច្បាស់ថាពុំមានស្មាតហ្វូនណាដែលល្អជាង ឬប្រៀបជាមួយ Galaxy S22 Ultra នេះបានឡើយ! ហេតុដូច្នេះហើយបានជាក្រុមហ៊ុន សាមសុង បាន Break the rules of Impossible ជូនលោកអ្នក ដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់លោកអ្នកពោរពេញដោយ Possible Moment Always!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម
រយៈទូរស័ព្ទលេខ៖ 1800-20 32 32 !