Đông Tảo (ដុងតាវ) ឬមាន់នាគ គឺជាប្រភេទពូជមាន់ដ៏កម្របំផុតនៅលើពិភពលោក ដែលវាមានតែក្នុងតំបន់់ភូមិតូចមួយតែប៉ុណ្ណោះ នៅឯជាយក្រុងហាណូយ នៃប្រទេសវៀតណាម។ ជាពិសេសបក្សីជើងក្រាស់នេះមានតម្លៃរហូតដល់ទៅជាង ២ ០០០ ដុល្លារ ក្នុងមួយក្បាល ព្រោះយើងត្រូវការចំណាយពេលវេលាជាច្រើនឆ្នាំក្នុងការចិញ្ចឹម និងថែទាំ។Cách nhận biết gà Đông Tảo thuần chủng và gà Đông Tảo lai

លោក Giang Tuấn Vũ (ហ្សាន់ តន់ហ្វូ) ដែលជាកសិករចិញ្ចឹមមាន់នាគជំនាន់ទី៣ មានបទពិសោធន៌ជាង២០ឆ្នាំមកហើយ លោកបានរៀបរាប់ឲ្យដឹងថា៖ មាន់នាគនេះគ្មានអ្នកណាដឹងថាមានដើមកំណើតពូជពិតប្រាកដមកពីណាទេ ដោយគ្រាន់តែគេដឹងថា មាន់ប្រភេទនេះមានអាយុកាលរាប់រយឆ្នាំមកហើយ និងត្រូវបានគេជ្រើសរើសយកមកបង្កាត់ពូជដំបូងសម្រាប់តែបញ្ចល់ មាន់ប៉ុណ្ណោះ មូលហេតុដោយសារតែវាមានជើងក្រាស់ធំដ៏រឹងមាំ ខុសប្លែកពីបណ្តាលមាន់ផ្សេងៗ។មកទល់បច្ចុប្បន្ននេះគេសង្កេតឃើញមាន់នាគគឺជាទីពេញនិយមបំផុតសម្រាប់បរិភោគព្រោះតែសាច់របស់វាមានរសជាតិផ្អែមឆ្ងាញ់។Tung Lâm Quán - Chuyên Gà Đông Tảo | ShopeeFood - Food Delivery | Order & get it delivered | ShopeeFood.vn

ជាមួយគ្នានេះដែរ លោកក៏បានបង្ហើបប្រាប់ពីមូលហេតុសំខាន់ៗមួយចំនួនដែលធ្វើឲ្យមាន់នាគមានតម្លៃថ្លៃជាងមាន់ផ្សេងៗលើពិភពលោក ដោយកាលពីជំនាន់មុនៗមាន់នេះត្រូវបានបង្ហាញខ្លួនតែនៅក្នុងរាជវាំងប៉ុណ្ណោះ គឺសម្រាប់បង្ហាញដល់ពូជពង្សរាជវង្សក្នុងថ្ងៃពិសេសៗ ខណៈប្រជាជនធម្មតាគ្មានវាសនាបានឃើញរូបរាងមាន់នេះឡើយ។

ការចិញ្ចឹមមាន់ប្រភេទនេះមានការលំបាកខ្លាំងក្នុងការថែទាំ ដោយយើងត្រូវផ្តល់ចំណីជាពិសេសដែលមានប្រូតេអ៊ីនខ្ពស់ បើនិយាយពីជើងរបស់វាវិញ គេត្រូវប្រើទឹកតែលាយជាមួយ នឹងអំបិលសម្រាប់លាងសម្អាតវាដោយថ្នមៗ។ ជាពិសេសគ្រប់ផ្នែកនៃរូបរាងរបស់មាន់នាគនេះ មានសារៈសំខាន់ដូចគ្នា គឺចាប់ពី ភ្នែក ត្រចៀក និង រោមត្រូវតែមានពណ៍ភ្លឺចែងចាំងគ្របដណ្តប់ស្មើៗគ្នា ។ មាន់នេះ អាចមានទម្ងន់ដល់ទៅ៥ គីឡូក្រាម និង អាចរស់រានមានជីវិតបានរហូតដល់ទៅ ៦ ឬ ៧ឆ្នាំ។ ជាធម្មតាអោយតែជិតដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីនៃប្រទេសវៀតណាម កសិករចាប់ផ្តើមជ្រើសយកមាន់ណាដែលត្រូវតាមស្តង់ដារចាប់ពី ៥គីឡូឡើងទៅរក្សាទុកលក់ក្នុងតម្លៃខ្ពស់សម្រាប់ការប្រកួតសម្រស់ ក៏ដូចជាការបញ្ចល់មាន់ ចំណែកមាន់ណាដែលនៅស្ទើរ ឬ មិនត្រូវទៅតាមកំណត់ស្តង់ដានឹងត្រូវដាក់លក់សម្រាប់បរិភោគ ។Cửa hàng - Chân gà Đông Tảo và Gà Đông Tảo biếu tại Hà Nội và HCM

ការចិញ្ចឹមមាន់នាគនេះ ភាគច្រើនមានតែក្នុងប្រទេសវៀតណាមតែប៉ុណ្ណោះ តែវាក៏ត្រូវបានទទួលការចាប់អារម្មណ៍ជុំវិញពិភពលោក ដោយកាលពីខែមេសា ឆ្នាំ២០១៨ ពងមាន់នាគជាង៨០០គ្រាប់ ត្រូវបានប៉ូលីសចាប់ពីក្រុមឈ្មួញខុសច្បាប់នៅអាកាសយានដ្ឋានAtaturk ។ អ្វីដែលគួរឲ្យកត់សម្គាល់ប៉ូសលីសបានដាក់ដេញថ្លៃពងរបស់វារហូតដល់ទៅ ២ ០០០ ដុល្លារក្នុងមួយគ្រាប់ ហើយក៏នៅតែមានអ្នកហ៊ានចំណាយប្រាក់ទិញវាដែរ។

យ៉ាងណាមិញនៅក្នុងប្រទេសកម្ពុជាយើងវិញ យើងក៏បានឃើញមាន់នាគប្រហែលជាង១០ក្បាល លេចវត្តមាននៅក្នុងទឹកដីចម្ការរបស់ឯកឧត្តមបណ្ឌឹត ម៉ុង ឬទ្ធី ខណៈលោកចិញ្ចឹមសម្រាប់កម្សាន្ដ ឬក៏ទុកឲ្យមនុស្សម្នាគ្រាន់បានទស្សនាឲ្យស្គាល់តែប៉ុណ្ណោះ មិនមែនជាការចិញ្ចឹមបែបអាជីវកម្មធំដុំអីនោះទេ ៕