នៅក្នុងសម័យបន្ចុប្បន្ននេះមានរឿងរ៉ាវមួយចំនួនបានធ្វើឱ្យមនុស្សគ្រប់គ្នាមានការច្របូកច្របល់ក្នុងការឆ្ពោះទៅកាន់គោលដៅ ឬក៏សុបិន្តរបស់ខ្លួននៅខាងមុខដ៏សែនឆ្ងាយ ពិតណាស់មុននឹងទៅដល់គោលដៅតែងតែជួបនូវឧបសគ្គ និងបញ្ហាជាច្រើននៅតាមផ្លូវ រហូតបានធ្វើឱ្យយើងបាក់ទឹកចិត្ត ឬក៏មានអារម្មណ៍ថាខ្វិលព្រោះតែសុបិន្តនោះនៅឆ្ងាយពេក ចុងក្រោយអ្នកក៏បានរកទិសដៅថ្មីមួយផ្សេងទៀតដែលមិនមិនច្បាស់លាស់ណាមួយក្នុងជីវិត។

ទាក់ទងនឹងបញ្ហាខាងលើនេះគឺបណ្តាលមកពីអ្នកខ្វះនូវការលើកទឹកចិត្តពីខ្លួនឯងជាចម្បង រហូតបណ្តាលឱ្យអ្នកខ្វះនូវការតាំងចិត្ត ដូច្នេះតើអ្នកគួរតែទទួលនូវការបំផុសគំនិតក្នុងជីវិតដោយរបៀបណា និងស្វែងរកមកពីណា?

ខាងក្រោមនេះសូមអ្នកទាំងអស់គ្នាមកទទួលយកនូវការបំផុសគំនិតដ៏ល្អសម្រាប់ជីវិត និងភាពរីកចម្រើនរបស់អ្នក៖

១. ចេញទៅពិភពខាងក្រៅដើម្បីជួបមនុស្សថ្មីៗ

នៅពេលដែលអ្នកបានចេញទៅខាងក្រៅជួបជាមួយនឹងមនុស្សថ្មីៗ អ្នកគួរតែផ្លាស់ប្តូរនូវគំនិត និងការយល់ឃើញរបស់អ្នកទៅកាន់អ្នកដ៏ទៃ ដើម្បីឱ្យមានអារម្មណ៍ថាខ្លួនឯងអស្ចារ្យ មិនតែប៉ុណ្ណោះអ្នកក៏អាចបានទទួលនូវផ្នត់គំនិត និងយោបល់ថ្មីៗ ព្រមទាំងបទពិសោធន៍ពីមនុស្សនៅជុំវិញខ្លួនដែលយើងមិនធ្លាប់បានដឹងពីមុនមក។

២. អានសៀវភៅ

បុគ្គលជោគជ័យនៅលើពិភពលោកគ្មាននរណាម្នាក់ដែលមិនអានសៀវភៅនោះទេ ពិតណាស់សៀវភៅពិតជាមានសារៈសំខាន់ជាខ្លាំងក្នុងការអភិវឌ្ឍន៍ខ្លួនឯងដើម្បីឱ្យក្លាយជាមនុស្សលិចធ្លោក្នុងសង្គម ព្រោះការអានសៀវភៅតែងតែផ្ដល់នូវគំនិតថ្មីៗ ព្រមទាំងចំណេះដឹងទូទៅដែលជំរុញខួរក្បាលរបស់អ្នកឱ្យកាន់តែឆ្លាតក្នុងការដោះស្រាយនូវបញ្ហាប្រឈមមុខបានភ្លាមៗ។

៣. ព្យាយាមស្ដាប់នូវគំនិតរបស់បុគ្គលជោគជ័យក្នុងពិភពលោក

អ្នកអាចយកបុគ្គលជោគជ័យណាម្នាក់ដាក់ក្នុងដួងចិត្តរបស់អ្នក ដើម្បីទទួលយកគំនិតរបស់ពួកគេដោយអារម្មណ៍ល្អ និងយកមកពិចារណានូវគំនិតល្អៗពួកគេមកអភិវឌ្ឍន៍ខ្លួនឯងក្នុងការឆ្ពោះទៅកាន់គោលដៅដែលខ្លួនបានកំណត់ទុក។

៤.ផ្លាស់ប្ដូរនូវប​​រិយាកាសនៅជុំវិញខ្លួន​

បរិយាកាសនៅជុំវិញខ្លួន បើសិនជាអ្នកមានអារម្មណ៍ថាគួរឱ្យធុញទ្រាន់ ធ្វើអ្វីដដែលៗ នៅកន្លែងដដែល អ្នកគួរតែផ្លាស់ប្តូរនៅទីតាំងដើម្បីទទួលបាននូវអ្វីដែលប្លែកជាងមុន និងសាកធ្វើអ្វីដែលថ្មីដើម្បីឆ្ពោះទៅកាន់គោលដៅដដែលរបស់អ្នក។

៥. យកកំហុសឆ្គងពីមុនមកធ្វើជាបទពិសោធន៍

ជាធម្មតាកំហុសដែលបានកើតឡើងកន្លងមកបានធ្វើឱ្យយើងឈឺចាប់ និងមានការបាក់ទឹកចិត្ត ប៉ុន្តែបើអ្នកបង្វែរការគិតមកវិញដោយយកកំហុសដែលបានជួបកន្លងធ្វើជាមេរៀន និងបទពិសោធន៍ ហើយយកវាមកពិចារណាដើម្បីស្វែងរកនូវផ្លូវថ្មី និងមិនមានកំហុសដូចមុនទៀត៕ ប្រភព៖ Sanook