យោងទៅតាមការចេញផ្សាររបស់ Bangkok Post បានអោយដឹងថា នៅថ្ងៃទី១២​ ខែកក្កដា  ខាងមុខនេះ នឹងមានជំនួបដ៏កក្រើកមួយនៅប្រទេសថៃ រវាងក្រុមបិសាចក្រហម Manchester United ប៉ះហង្សក្រហម Liverpool។

នៅក្នុងជំនួបកម្តៅសាច់ដុំបើករដូវកាលដ៏កក្រើកនេះ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋានជាតិប្រទេសថៃ  Rajamangala។ ចំណែកតម្លៃសំបុត្រវិញ ចាប់ពី ១៤៩ដុល្លារ (៥០០០បាត) ដល់៧៤៥ដុល្លារឯណោះ (២៥០០០)។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំក្រុមនៅ Premier League តែងតែធ្វើការប្រកួតកម្តៅសាច់ដុំ Pre-season នៅតំបន់អាសុី ក៏ដោយសារតែនៅតំបន់មានទីផ្សារធំ និងអ្នកគាំទ្រច្រើនផងដែរ៕

Image

ប្រភព: Bangkok Post