លោកឧកញ្ញ៉ា ចាន់ សុខឃាំង អគ្គនាយកក្រុមហ៊ុន បាយ័ន ហេរីធេច ហូលឌីងគ្រុប ខូអិលធីឌី និងលោកជំទាវ អ៊ីត អេឡែន ជានិច្ចកាលតែងតែឈឺឆ្អាលទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈសកម្មភាពមនុស្សធម៌ ក៏ដូចជា ចូលរួមចំណែកជាមួយថ្នាក់ដឹកនាំក្នុងសកម្មភាពជួយសង្គមជាច្រើន ។ តួយ៉ាងកាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ លោកឧកញ្ញ៉ា ចាន់ សុខឃាំង និងលោកជំទាវ អ៊ីត អេឡែន បានធ្វើដំណើរទស្សនៈកិច្ចទៅសាលាបឋមសិក្សាវត្តស្វាយ ក្នុងគោលបំណងនាំយកអំណោយមួយចំនួនធំដើម្បីយកមកចែកជូន ក៏ដូចជាឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូចំនួន ២៨ នាក់ និងសិស្សានុសិស្សចំនួន ១៥២ នាក់ ។

អំណោយដែលលោកឧកញ្ញ៉ា ចាន់ សុខឃាំង និងលោកជំទាវ អ៊ីត អេឡែន យកមកចែកជូននោះរួមមាន៖
១. អំណោយសម្រាប់ទុកប្រើប្រាស់ក្នុងសាលាបឋមសិក្សាវត្តស្វាយមានដូចជា៖
-កៅអីថ្ម ចំនួន ១០ កៅអី
-ទ្រនាប់អង្គុយ PK+(25kg) ចំនួន ១០០ ទ្រនាប់
-បាដេរតង់ PF(50kg) ចំនួន ៥ តង់
-ជីម្សៅ ចំនួន ៥ បាវ
-ជីអ៊ុយរ៉េ ចំនួន ២ បាវ
-ស្លាយ (Projector) ចំនួន 1 គ្រឿង
-ថវិកាសម្រាប់កសាងរបងថ្មមុខសាលា ចំនួន ៤ ផ្ទាំង។

២. អំណោយសម្រាប់សិស្ស ១៥២ នាក់ ដោយសិស្សម្នាក់ៗទទួលបាន៖
-កាបូប(ក្រណាត់លឿង)ចំនួន ១ កាបូប
-សៀវភៅ ចំនួន ១០ ក្បាល
-ខ្មៅដៃ ចំនួន ៥ ដើម
-អាវក្មេង ចំនួន ១ អាវ
-អង្ករ(៥Kg) ចំនួន ១ កញ្ចប់
-ថវិកា ចំនួន ២០,០០០ រៀល។

៣. អំណោយសម្រាប់លោកគ្រូអ្នកគ្រូចំនួន ២៨ នាក់ ដោយម្នាក់ៗទទួលបាន៖
-ជីកញ្ចប់តូច ចំនួន ១ កញ្ចប់
-អង្ករ(៥Kg) ចំនួន ១ កញ្ចប់
-ថវិកា ចំនួន ៥០,០០០ រៀល។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សាលាបឋមសិក្សាវត្តស្វាយ គណៈកម្មការទ្រទ្រង់សាលា គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានធ្វើការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ចាន់ សុខឃាំង អគ្គនាយកក្រុមហ៊ុនបាយ័នហេរីថេក និងក្រុមគ្រួសារ ដែលបានចូលរួមចំណែកឧបត្ថម្ភអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់់ ដែលសរុបជាថវិកាប្រមាណ ៦ ៨៧០ដុល្លារ។

ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី ០១ មេសា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ លោកឧកញ្ញ៉ា ចាន់ សុខឃាំង បានចូលរួមចំណែកឧបត្ថម្ភជាថវិកាចំនួន ៨លានរៀល ជាមួយរដ្ឋបាលស្រុកន្ទាយស្រី ខេត្តសៀមរាប ដើម្បីទិញអំពូលសូឡា បំពាក់ជូនដល់ប្រជាពលរដ្ឋនៅភូមិរំចេក ចំនួន ២៤០គ្រឿង ដែលជាផ្នែកមួយនៃយុទ្ធនាការ«ផ្ទះ១ អំពូល១» ។ ក្នុងឱកាសនោះ លោកឧកញ្ញ៉ា ចាន់ សុខឃាំង ថែមទាំងបានរៀបចំជាអំណោយជូនដល់ប្រជាពលរដ្ឋ មកពីភូមិរំចេកចំនួន៦០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ៖ ជីធម្មជាតិ១កញ្ចប់ អាវយឺត១ និងថវិកា ២ម៉ឺនរៀលផងដែរ ៕