ក្ដីសុខ និងក្ដីទុកពិតណាស់វាតែងតែដើរទន្ទឹមគ្នា ក្នុងជីវិតរបស់យើង តែវាក៏អាស្រ័យទៅលើយើងដូចគ្នាថាតើគួរតែយកទទួលយករឿងមួយណាមកដាក់ក្នុងខ្លួនសម្រាប់ជីវិតក្នុងរយៈ២៤ម៉ោងរបស់អ្នក សូមកុំបណ្ដោយឱ្យក្ដីសុខថ្ងៃនេះរំលងទៅ​បាត់ព្រោះតែការខ្វាយខ្វល់ និងបារម្ភជាមួយនឹងរឿងថ្ងៃស្អែកឱ្យសោះ។

ចូរចាប់ផ្ដើមភ្ញាក់ឡើងមក ជាមួយនឹងថ្ងៃថ្មីដោយការស្វែងរកនូវរឿងរ៉ាវណាដែលអាចធ្វើឱ្យអ្នកញញឹមបានយ៉ាងមានក្ដីសុខ អាចជារឿងតូចតាចណាមួយក៏បាន ​ឬគ្រាន់តែជាការនឹកដល់រឿងអតីតកាលដែលធ្វើឱ្យអ្នកមានក្ដីសុខក៏បាន ដែលយើងជួបក្នុងជីវិតកន្លងមក។ ​ មិនមានការចាប់ផ្ដើមពេលព្រឹកណាល្អស្មើរនឹងស្នាមញញឹមរបស់អ្នកដ៏មានក្ដីសុខនោះទេ ព្រោះការញញឹមគឺជាប្រផ្នូលមួយសម្រាប់ការទទួលយកនូវរឿងរ៉ាវល្អៗក្នុងថ្ងៃនេះ  បើសិនជាមានរឿងរ៉ាវឬបញ្ហាណាមួយដែលអាក្រក់រហូតយើងពិបាកទទួលយកបានអ្នកគួរតែគិតថាព្រះអាទិត្យនឹងគង់តែលិចបាត់ ហើយទុកកង្វល់ក៏គួរតែព្រលែងវាចោលក្នុងរាត្រីដ៏ងងិតនេះចោលទៅ ហើយត្រៀមខ្លួនទទួលយកនូវថ្ងៃថ្មីម្ដងទៀត។

អ្វីដែលយើងមានដូចគ្នាគឺជាពេលវេលា តែអ្វីដែលយើងមានមិនដូចគ្នាគឺជាអារម្មណ៍ដែលរបស់យើងដែលមានចំពោះពេលវេលាទាំងអស់នេះ អ្នកខ្លះបានប្រើពេលវេលារបស់ពួកគេយ៉ាងមានក្ដីសុខ និងគិតតែអ្វីដែលវិជ្ជមាន អ្នកខ្លះបែរយកពេលវាលាដ៏ស្រស់ស្អាតពេញមួយថ្ងៃនេះមកដេកកើតទុក្ខទៅវិញ។ ដូច្នេះពេលវេលា២៤ម៉ោងមិនច្រើននោះទេចូរប្រើប្រាស់វាឱ្យមានប្រយោជន៍ រួមជាមួយនឹងក្ដីសុខដែលអ្នកគួរតែបង្កើតវាសម្រាប់ខ្លួនឯងក្នុងពេលវេលាពេញមួយថ្ងៃនេះឱ្យមានន័យបំផុត៕