រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី តារាសម្តែង និងចម្រៀង អ្នកនាង សូដានីតា បង្ហោះរូបមួយសន្លឹកជាមួយតារាចម្រៀង លោក យ៉ែម សំអូន ដោយភ្ជាប់ជាមួយសារប្រកាសជាសាធារណៈថា នាង សុំបញ្ឃប់រាល់ការងារជាមួយក្រុមតន្រ្តី Dara entertainment របស់លោកយ៉ែម សំអូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjngA5lxjPuVX4Ip9fUgf71GdewU5lo0m0RiAtKDpD5cyrHqXBEHabILl5orjuyXr0Un0MwNYmVAolJOIo6o1t3NcWKljSmipNNfd3s1BM-2MIInczInl3eqFpv7EHrnInDD8H8Hz_2zkk0KjjPoLSc3nInkxYraa8PtLnD6Y98WdVtFqX_3sAa4ygO/s519/photo_2022-03-30_10-25-52.jpg

យោងតាមគណនីហ្វេសប៊ុករបស់ស្រីស្អាត សូដានីតា ដែលបង្ហោះរូបថតជាមួយលោកញ៉ែម សំអូន ១សន្លឹក កាលពី២១ម៉ោងមុន ភ្ជាប់ជាមួយសំណេរថា « ១សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយនាងខ្ញុំសូមប្រកាសរាល់ការងារ Dara Entertainment Samonn Yem គឺនាងខ្ញុំសូមបញ្ឃប់ទាំងអស់។ មនុស្សគ្រប់គ្នាតែងតែចង់បានល្អ កុំចេះតែថាអោយគេខុស១០០ដង ដោយមិនមានអ្នកមិនហ៊ានតប តែដល់ពេលគេហ៊ានតប តាំងពីក្តៅក្រហាយ ! កញ្ចក់អាចឆ្លុះខ្លួនមុខរបស់យើងពេលដែលយើងត្រូវការ តែភ្នែកមនុស្ស គឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នា! រៀនមើលគល្អខ្លះផង»។
ក្រោយពីអ្នកនាងសូដានីតា បង្ហោះសំណេរបែបនេះ ឃើញគណនីហ្វេសប៊ុក Dara Entertainment(អាចរបស់លោកញ៉ែម សំអូន ) បានចូលខមមិនថា «មិនបាច់សុំទោសខ្ញុំទេ ព្រោះខ្ញុំ គឺជាអ្នកសុំមុន ហើយសម្រាកដោយប្រើនូវវ៉ោយសម្លេងរបស់ខ្ញុំផ្ទាល់គ្រាន់ ដើម្បីកុំឲ្យលំបាក មិនបានធ្វើការជាមួយខ្ញុំហើយ ដើម្បីកុំឲ្យអន់ដល់កិត្តិយសថ្លៃថ្នូររបស់ប្អូនផង»។ ពេលនោះ អ្នកនាងសូដានីតា បានឆ្លើយតបថា « ខ្ញុំសុំមិនតប ព្រោះការគិតខុសគ្នា ចឹងគួរធ្វើការផ្សងពីគ្នា រៀនអោយតម្លៃអ្នកដទៃផង»។ បន្តិចក្រោយមក ម្ចាស់គណនីហ្វេសប៊ុ Dara Entertainment បានផ្លោងពាក្យសម្តីទៀតថា « បើនិយាយពីរឿងតម្លៃរឹតតែឆ្ងាយគ្នាហើយ ក្នុងនាមខ្ញុំជាប្រធាន ខ្ញុំត្រូវគុណទ្វេដងពីរឿងអ្នកដែលមិនផ្ដល់តម្លៃឲ្យខ្ញុំ ខ្ញុំគ្រាន់តែមិនដែលនិយាយតែបើអ្នកបង្ខំ ខ្ញុំអត់និយាយ ខ្ញុំមានភស្តុតាងទាំងអស់។ អ្នកដៀលប្រធានរបស់អ្នកកប់មាត់ នៅហ៊ានតវ៉ាចង់បានតម្លៃទៀត បើចង់បានខ្ញុំឱ្យ ខ្ញុំមានឯកសារគ្រប់យ៉ាងទាំងអស់ ទាំងសំឡេង ទាំងសំណេរ ដែលមើលងាយខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWrIg_5O6sPb7NCpnQQQzSpXEaMDZahgnzl3mKApGBJLnykNk1Z-BbJqMY-Yh61-HM4pffzhwpvudzbzgjahiMHpIgrdNgRIEmAkn4Kt1fh5f_O88dv8XNv9RA2uiYEOfF6Kj5gQ9GaUVq3QE2AmgWuskdp_pNER_ykcUYrTgs5iZHo2JAFgUitNJ2/s525/photo_2022-03-30_10-25-52%20(2).jpg

ជុំវិញករណីខាងលើនេះ «KBN» មិននៅទាន់សុំការបញ្ជាក់បន្ថែមពីអ្នកនាងសូដានីតា និងលោកញ៉ែម សំអូន បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍ជានិច្ច៕