ពិតណាស់ក្នុងចំនោមអ្នកមាននៅលើពិភពលោក មិនថាអ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុ អ្នកវិនិយោគ នាយកប្រតិបត្តិ អ្នកនយោបាយ មនុស្សល្បីល្បាញ ឱ្យតែទំនេរពីការងារសុទ្ធសឹងតែចូលចិត្តលេងកីឡាវាយកូនហ្គោលដើម្បីកម្សាន្តអារម្មណ៍ ខណៈមនុស្សមួយចំនួនប្រាកដជាមានចម្ងល់ថា តើហេតុអ្វីបានជាមនុស្សប្រភេទទាំងអស់នេះនិយមចូលចិត្តលេងកីឡាវាយកូនហ្គោលនេះខ្លាំងម្ល៉េះ?golf: Learn how to play golf: What every new golfer should know about the  game - The Economic Times ដូច្នេះនៅក្នុងថ្ងៃនេះ KBN នឹងនាំលោកអ្នកជាមកស្វែងយល់ពីកីឡាវាយកូនហ្គោលនេះជាមុនសិន៖
កីឡាវាយកូនហ្គោល គឺជាកីឡាដែលមានដើមកំណើតយូរលង់ណាស់មកហើយ និងមានការវិវត្តន៍មកដល់ពេលបច្ចប្បន្ននេះ។ កីឡានេះមានភាពស្មុគស្មាញណាស់ ប្រសិនបើអ្នកទើបចាប់ផ្តើមរៀនលេងដំបូង យ៉ាងហោចណាស់លោកអ្នកក៏ត្រូវប្រើរយៈពេលរៀនមួយខែជាងឡើងដែរទើបអាចចេះលេង ។
កីឡាវាយកូនហ្គោល ជាកីឡាដែលគេប្រើកូនបាល់ និង ដងសម្រាប់វាយដើម្បីបញ្ចូនកូនបាល់ចូលទៅក្នុងរន្ធ។Golf and the coronavirus: 7 rules for staying safe on the course ក្នុងនោះដើម្បីលេងកីឡានេះ ត្រូវមានសម្ភារះដូចជា ស្រោមដៃសម្រាប់ពាក់ការពារ មួក ស្បែកជើង សំលៀកបំពាក់កីឡា កូនបាល់ និងដងសម្រាប់វាយ។ ចំពោះដងនីមួយៗ មានចំនួន ១៤ ប្រភេទសម្រាប់វាយ ដែលមានលក្ខណះខុសៗ ប្លែកពីគ្នា រីឯឡូវិញមានចំនួន ១៨ ឡូ ដែលមានលក្ខណះស្តង់ដារ។ប្រភេទកីឡាវាយកូនហ្គោលនេះ គឺមានលក្ខណះខុសប្លែកពីការវាយកូនបាល់ផ្សេងទៀត ដោយសារតែមិនមានតារាងស្តង់ដារជាក់លាក់ណាមួយនោះទេ ដោយតារាងត្រូវបានរៀបចំឡើងនៅឧបសគ្គ ខុសៗប្លែកពីគ្នា។បើយើងនិយាយអំពីពិន្ទុវិញ ត្រូវបានគេគិតជាចំនួន ក្នុងការវាយគ្រាប់កូនហ្គោល ដោយអ្នកដែលវាយចំនួនតិចដងជាងគេ នោះគឺជាអ្នកឈ្នះ។
គេសង្កេតឃើញថា អ្នកមានទូទៅចូលចិត្តលេងកីឡាប្រភេទនេះ ភាគច្រើនជាមនុស្សចាស់ និង មនុស្សវ័យកណ្តាល ដោយសារតែកីឡានេះខុសប្លែកពីកីឡាផ្សេងទៀត ត្រង់ថាកីឡានេះមិនសូវប្រើថាមពលខ្លាំង ដូចជាកីឡាដទៃទៀត ហើយវាល្អបំផុតសម្រាប់សុខភាពមនុស្សដែលមានអាយុចាប់ពី ៤០- ៥០ ឡើងទៅ។Tom Holland from Spider-Man to golf courseក្នុងនោះកីឡាវាយកូនហ្គោលនេះ វាជួយដល់សុខភាពរាងកាយ ដូចជា សម្រួលដល់ប្រព័ន្ធសាច់ដុំ សម្រួលសរសៃឱ្យរស់រវើកពេញសារពាង្គ៍កាយ និង រំលាយខ្លាំងកកនៅក្នុងខ្លួន។សម្រាប់សុខភាពផ្លូវចិត្តវិញ អាចជួយឱ្យអ្នកលេងកាត់បន្ថយភាពតានតឹង បង្កើនភាពរីករាយជាមួយបរិយាកាសធម្មជាតិ ដែលជាហេតុផលដែលអ្នកមានចូលចិត្តបំផុត ជាងនេះទៅទៀតកីឡានេះត្រូវបានគេចាត់ទុកថា វាកីឡាដែលបង្រៀនមនុស្សឱ្យចេះមានភាពអំនត់ អត់ធ្មត់ច្រើន គិតវែងឆ្ងាយ និងចេះកំណត់គោលដៅក្នុងជីវិតរបស់ពួកគេផងដែរ។I'm the best golfer of the rich people': Trump insists GE CEO Jeff Immelt  tell the story of the time Trump hit a hole in one | Business Insider Indiaជាក់ស្តែងអ្នកមានភាគច្រើនចូលចិត្តលេងកីឡានេះ មិនមែនជាចំណង់ចំណូលចិត្តពិតប្រាកដទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីតែជាឱកាសក្នុងការផ្សារភ្ជាប់ទំនាក់ទំនងក្នុងសង្គម និងទំនាក់ទំនងអាជីវកម្មផ្សេងៗ ដើម្បីពង្រឹងការសហការ ក៏ដូចជាដោះស្រាយការព្រមព្រៀងបានដោយរលូន ។បន្ថែមពីការហេតុផលដែលបានរៀបរាប់ខាងលើនេះ ក៏មានហេតុផលខ្លះដោយសារតែកីឡានេះជាទីពេញនិយមសម្រាប់អ្នកមាន ទើបផ្នត់គំនិតរបស់អ្នកមានទូទៅចូលចិត្តលេងកីឡាទៅតាមឋានៈរបស់គេ៕