ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើអ្នកចេះពីល្បិចផ្លូវចិត្តវប៉ុន្មានចំនុចខាងក្រោមនេះ វានឹងផ្តល់អោយអ្នកទទួលបានការចាប់អារម្មណ៍ ការអាណិតអាសូរពីមនុស្សជុំវិញខ្លួន មិនថាអ្នកនៅកន្លែងធ្វើការ ឬ នៅកន្លែងណាក៏ដោយ ។
១ .អង្គុយក្បែរគ្នាជំនួសអោយការអង្គុយទល់មុខគ្នា ៖វាជាការពិត ទីតាំងអង្គុយពិតជាអាចប៉ះពាល់ដល់អាកប្បកិរិយានិងងាយឱ្យអ្នកដទៃមានអារម្មណ៍ថាមិនស្រណុកចិត្ត ផ្ទុយទៅវិញការអង្គុយក្បែរគ្នាមិនត្រឹមតែបង្កើនអារម្មណ៍ស្និតស្នាលប៉ុណ្ណោះទេ តែវាក៏បរិយាកាសកាន់តែរីករាយថែមទៀត។
២ . ឥរិយាបថប្រកបដោយទំនុកចិត្ត៖ អ្នកអាចនឹងរៀនជ្រើសរើសឥរិយាបថណាមួយដែលពេញចិត្តដោយខ្លួនឯងដូចជាការ ដើរ ឈរ អង្គុយ ដែលនាំមកនូវភាពជឿជាក់ និង ថាមពល បើទោះបីជាអ្នកមិនមានទំនុកចិត្តពិតប្រាកដក៏ដោយ ប៉ុន្តែឥរិយាបថទាំងអស់នោះក៏អាចជំរុញផ្លាស់ប្តូរចិត្តអ្នកអោយរឹងមាំ និងសកម្មភាពជឿជាក់ជាងមុនដែរ។
៣.រៀនសំឡឹងភ្នែកគេពេលសន្ទនា ៖ក្នុងការរក្សាទំនាក់ទំនងក្នុងកំឡុងពេលសន្ទនា កែវភ្នែកគឺរឿងចាំបាច់ណាស់ក្នុងការផ្តោតអារម្មណ៍ដើម្បីបង្ហាញអំពីការគោរព បើអ្នកនិយាយសន្ទនាជាមួយនរណាម្នាក់ ដោយអ្នកបង្ហាញអាកប្បកិរិយាមិនអើពើរ ឬ មិនខ្វល់ពីទឹកមុខអ្នកដទៃ ការសន្ទនានោះក៏មិនអាចទៅមុខដោយរលូនដែរ។
៤.ព្យាយាមចាំឈ្មោះរបស់គេ ៖ ការចងចាំឈ្មោះរបស់គេ គឺជាសញ្ញាបង្ហាញថា អ្នកគឺជាមនុស្សដែលយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនហើយវាក៏ជាកត្តាធ្វើអោយអ្នកដទៃចូលចិត្តអ្នកជាបន្តបន្ទាប់ដោយឯកឯង។
៥ .ញញឹមអោយច្រើន ៖ ការទម្លាប់ទំម្លាក់ស្នាមញញឺមទៅកាន់មនុស្សទូទៅ វាជាគន្លឹះបង្កើនមន្តស្នេហ៍ដ៏ទាក់ទាញ ក៏ដូចជារឹតចំណងមិត្តភាពក្នុងការងារកាន់តែល្អប្រសើរ ។
៦. ជួយគ្នាទៅវិញទៅមក៖ក្រៅពីការជួយអ្នកដទៃ ការសុំជំនួយពីអ្នកដទៃ ក៏ជាវិធីប្រាស្រ័យទាក់ទងមនុស្សនឹងមនុស្សកាន់តែជិតស្និត ។ទោះបីវាជារឿងតូចតាចក្តី តែក៏អាចអោយមនុស្សមួយចំនួនមានអារម្មណ៍ទុកចិត្ត និង មានការគោរពចំពោះអ្នកដូចគ្នាដែរ។
៧ .បង្កើនអារម្មណ៍កក់ក្តៅក្នុងវិនាទីដំបូង ៖ នរណាៗ ក៏ចង់ចាប់ផ្តើមការសន្ទនាជាមួយនឹងអារម្មណ៍កក់ក្តៅដែរ ហេតុដូច្នេះការចាប់ដៃអ្នកដទៃ គឺជាការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដើម្បីបង្កើតបរិយាកាសស្និទស្នាលកាន់តែខ្លាំង។
សរុបសេចក្តីមក ប្រសិនបើអ្នករៀនចេះពីចំនុចខាងលើនេះបាន បើទោះបីជាអ្នកមិនមានជាមនុស្សពូកែនិយាយយ៉ាងណាក៏ដោយ ក៏អាចទាមទារការចាប់អារម្មណ៍ឬការអាណិតអាសូរពីមនុស្សទូទៅដោយងាយដែរ ៕ប្រភព phunutodayResearch update: Why teamwork is crucial if you want to innovate |  TalentMiles