យល់ដឹង៖ មានមនុស្សច្រើនណាស់ដែលបានគិតថា ស្ត្រីគឺជាមនុស្សដែលពិបាកយល់ ប៉ុន្តែក៏មានមនុស្សមួយចំនួនធំទៀតអះអាងថាពួកគេពិតជាយល់អំពីស្ត្រីច្បាស់ ព្រោះតែការឭតៗគ្នា និងមើលឃើញពីសកម្មភាពមួយចំនួនរបស់នារីៗដែលបានបង្ហាញចេញមកក្រៅ ប៉ុន្តែតើអ្នកដឹងទេថាការយល់ឃើញរបស់អ្នកចំពោះមនុស្សស្រី វាពិតជាខុសទាំងស្រុងនូវចំណុចមួយចំនួន ដែលអ្នកវិទ្យាសាស្ត្របានសិក្សាឃើញផ្ទុយពីការគិតរបស់អ្នកទាំងស្រុង។

ថ្ងៃនេះ KBN New  សូមបង្ហាញនូវ ៤ ចំណុចដែលអ្នកយល់ខុសចំពោះស្ត្រីកន្លងមក រួមមាន៖

១. ស្ត្រីតែងស្រឡាញ់កុមារ

នៅក្នុងចំណុចនេះ បើសិនមិនប្រាប់អ្នកច្បាស់ជាយល់ច្រឡំរហូត ព្រោះតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រអាកប្បកិរិយាក្នុងរដ្ឋកាលីហ្វ័រញ៉ា បានសិក្សាឃើញថា ស្ត្រីជាច្រើនបានត្អូញត្អែរពីទារកដែលបានយំនៅទីសារធារណៈ ឬនៅក្នុងភោជនីយដ្ឋានច្រើនជាបុរស លើសពីនេះគេក៏បានរកឃើញថាឪពុកអាចនិយាយជាមួយកូនយ៉ាងចុះសម្រុង និងដឹងពីតម្រូវការរបស់កូនច្រើនជាងម្ដាយថែមទៀតផង។

២. មនុស្សស្រីមិនសូវឆ្លាត

អ្នកវិទ្យាសាស្ត្រពីមុនបានជឿថាស្ត្រីមានភាពវៃឆ្លាតទាបជាងបុរសដោយសំអាងលើហ្សែន ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុននេះ សកលវិទ្យាល័យឈីកាហ្គោ បានបោះពុម្ពផ្សាយពីការសិក្សាមួយដែលសាកល្បងពីភាពឆ្លាតវៃរបស់សិស្សប្រុស និងស្រី ហើយគេបានរកឃើញថាកម្រិតបញ្ញារបស់ស្ត្រីស្ថិតនៅថេរ ហើយកម្រិតបញ្ញារបស់បុរសមានកម្រិតខ្ពស់ខ្លាំង និងទាបខ្លាំង ដូច្នេះនៅពេលយកមធ្យមភាគ ស្ត្រីមានទំនោរនៃភាពឆ្លាតវៃច្រើនជាងបុរស។

៣. នៅលើពិភពលោកមានចំនួនស្ត្រីច្រើនជាងបុរស

តាមពិតទៅនៅក្នុងចំណុចនេះមានអ្នកយល់ខុសច្រើនណាស់ ព្រោះតាមការស្រាវជ្រាវបានរកឃើញនិងបានគិតជាចំនួនមធ្យមមនុស្សស្រីមាន១០០នាក់ ខណៈដែលចំនួនបុរសមាន ១០៧នាក់ ហើយអ្នកវិទ្យាសាស្ត្រក៏បានប៉ានប្រមាណថាក្នុងរយៈពេល៥០ឆ្នាំខាងមុខនេះនឹងមានអតុល្យភាពនៃចំនួនស្ត្រី ដែលអាចមានការថយចុះនៅគ្រប់ប្រទេសជុំវិញពិភពលោក ហើយចំនួនបុរសនឹងកើនឡើងច្រើនជាងពេលបច្ចុប្បន្ន។

៤. ស្ត្រីរស់នៅបានយូរជាងបុរស

តាមពិតទៅវាមិនមែនជារឿងពិតនោះទេ ប៉ុន្តែវាគឺជាអ្វីដែលអ្នកបានឃើញនៅរូបភាពខាងក្រៅ ព្រោះតែបុរសមានអត្រាស្លាប់ដោយសារតែជំងឺ នៅអាយុ ៣៦ ទៅ ៥០ ឆ្នាំច្រើនជាងនារី ដោយសារតែបញ្ហាបេះដូង និង ឈាម ខណៈដែលក្នុងអាយុដូចគ្នានេះ ស្ត្រីមានប្រព័ន្ធការពារនៃហានិភ័យពីអរម៉ូនអ៊ីដ្រូសែន ប៉ុន្តែបន្ទាប់ពីអាយុ៥០ឆ្នាំ បុរស និង នារី មានអត្រានៃការស្លាប់ស្មើគ្នា។

ដូច្នេះក្នុងគំនិតនៃការយល់ឃើញរបស់យើងមិនប្រាកដថាសុទ្ធតែជារឿងពិត និងត្រឹមត្រូវទាំងស្រុងនោះទេ គ្រប់យ៉ាងគឺអាស្រ័យទៅលើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីកុំឱ្យមានភាពខុសឆ្គង មិនតែប៉ុណ្ណោះការគិតខុសរបស់យើងវាក៏អាចឱ្យមានផល់ប៉ះពាល់ចំពោះការរស់នៅក្នុងសង្គមបានផងដែរ៕ ប្រភព៖ undubzapp