កាលពីពេលថ្មីៗនេះ ក្រុមអ្នកមានបុណ្យ Barcelona បានប្រកាសប្តូរឈ្មោះកីឡដ្ឋាន Camp Nou របស់ខ្លួន ដែលបានប្រើប្រាស់តាំងពីឆ្នាំ ១៩៥៧មកម្ល៉េះ។
ក្រោមការវិនិយោគក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារ ក្នុងរយៈពេល ៤ឆ្នាំ របស់ក្រុមហ៊ុន Spotify ដែលជាប្រភេទកម្មវិធីស្តាប់បទចម្រៀងនោះ ពេលនេះ កីឡាដ្ឋាន Camp Nou បានផ្លាស់ឈ្មោះទៅជា Spotify Camp Nou វិញម្តង។
បើមិនមានការប្រែប្រួលនោះទេ កីឡដ្ឋាន Camp Nou នឹងប្រើប្រាស់ឈ្មោះ Spotify Camp Nou ចាប់ពីរដូវកាលក្រោយនេះទៅតែម្តង៕
ប្រភព: Bleacher Report Football