ប្រទេសអូស្ត្រាលី៖ គ្រប់គ្នាធ្លាប់តែបានឃើញជាមួយនឹងសម្លៀកបំពាក់ដែលបានមកពីក្រណាត់ផ្សេងៗ ឬក៏សរសៃសូត្រ ក្នុងការច្នៃធ្វើជាខោអាវ ឬរបស់ប្រើបា្រសដែលពាក់នៅលើខ្លួន ពិតណាស់អ្នកច្បាស់ជាគិតថាវាសាមញ្ញណាស់មែនទេ?

​តែថ្ងៃនេះក៏សូមនាំអ្នកទាំងអស់គ្នាមកស្គាល់ជាមួយនឹងសម្លៀកបំពាក់ដ៏ចម្លែកមួយឈុត ដែលធ្វើឡើងពីពុកមាត់របស់មនុស្ស ដើម្បីច្នៃជាខោអាវ៖

គំនិតច្នៃប្រឌិតដ៏គួរឱ្យចាប់អារម្មណ៍ពីបុរសជនជាតិអូស្ត្រាលីម្នាក់បានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើល ពីឈុតសម្លៀកបំពាក់ដែលបានច្នៃឡើងពីពុកមាត់របស់មនុស្សជាច្រើន ដោយឈុតនេះគឺជាស្នាដៃរបស់ម៉ាកសម្លៀកបំពាក់ POLITIX ដែលបានសហការគ្នាជាមួយវិចិត្រករនៅទីក្រុង Melbourne Pamela Kleemann Passi ដើម្បីបង្កើតសម្លៀកបំពាក់ប្រកបដោយសិល្បៈនេះឡើងមក ពុកមាត់ជាច្រើន និងបានពីរាប់រយម្ចាស់ ដើម្បីកាត់ជាខោអាវបុរសមួយឈុតនេះឡើងមក បើអ្នកទៅក្បែរនឹងឃើញសរសៃពុកមាត់ តូចៗ វែង ខ្លី រួមផ្សំគ្នាជាច្រើនដែលស្ទើរតែមិនគួរឱ្យជឿ និងពិតជាអស្ចារ្យខ្លាំងណាស់ ហើយវាជាសម្លៀកបំពាក់ដែលមានតែមួយគត់ក្នុងពិភពលោក៕ ប្រភព៖ Kapook