រាជធានីភ្នំពេញ ៖ ទីបំផុត តារាសម្តែងស្រីមានល្បីក្នុងពិភពសិល្បៈ កញ្ញា ទឹម រដ្ឋា បានប្រកាសថ្ងៃចូលរោងការជាមួយនឹងគូស្នេហ៍ដែលជាជនជាតិបរទេស បន្ទាប់ពីនាងទម្លាយរូបថត Pre-wedding ជាច្រើនសន្លឹកមកនេះ ដែលធ្វើឲ្យអ្នកគាំទ្ររូបនាង ក៏ដូចជាមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។
ស្រីស្អាតទឹម រដ្ឋ បានប្រកាសដំណឹងចូលរោងជ័យ ជាមួយនឹងគូស្នេហ៍នៅចុងខែមីនានេះហើយដោយត្រៀមនឹងអញ្ជើញភ្ញៀវកិត្តិយសឲ្យចូលរួម ក្នុងពេលឆាប់ៗ ខាងមុខនេះហើយ ។
កញ្ញាទឹម រដ្ឋ បានបញ្ជាក់តាមហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា «នាងខ្ញុំនឹងអនាគតស្វាមីសូមជំរាបសួរ ! ខ្ញុំទាំងពីរសូមជម្រាបជូនដល់ញាតិមិត្ត និងភ្ញៀវកត្តិយសទាំងអស់គ្នាជាដំណឹងឲ្យបានដឹងជាមុនសិនថា ខ្ញុំទាំងពីរនឹងរៀបមង្គលការនៅថ្ងៃទី25 26 ខែ3/ 2022 ចឹងសូមមេត្តញាតិមិត្ត និងភ្ញៀវកត្តិយសទាំងអស់ សូមរង់ចាំទទួលការអញ្ចើញពីខ្ញុំទាំងពីរ ដោយក្ដីគោរពឆាប់ខាងមុខនេះផង» ៕https://blogger.googleusercontent.com/img/a/AVvXsEhKdnUZye5_sT0axuvchjY6j3aH5kzEU6vR7YhklfLgU0H5MwPB_Tdwg-O-_VOjxscI04HDXTo3KnfPVQ3XrZaqwlB3tyQIoQphNBLtGgL0Bz3AMX9ynx4oSn49XHeMVDtkFYSLnzl8CEe0S8EXHJcIGzvBYXqwsdB0LQdCuLNZd7lImGz2gHWJ4axn=s960