Roman Arkadyevich Abramovich ជាគឺជាមហាសេដ្ឋីសញ្ជាតិរុស្ស៊ី និងក៏ជាអ្នកនយោបាយ បានប្រកាសលក់ក្លិប Chelsea របស់ខ្លួនក្នុងតម្លៃ ៤ពាន់លានដុល្លារ។Report: Abramovich convinced 'ideal' 24-goal striker can help Chelsea win Premier League title - The Chelsea Chronicle

លោក Abramovich បានទិញក្លិប Chelsea នៅក្នុងឆ្នាំ ២០០៣ ពីលោក Ken Bates ដែលបានទៅទិញក្លឹប Leeds United ក្រោយពីលក់ក្លិប Chelsea។ ចាប់តាំងពីឆ្នាំ ២០០៣មក ក្រោមការគ្រប់គ្រងរបស់លោ​ក Roman Abramovich ក្លិបតោខៀវបានឈ្នះពានចំនួន ១៨ ក្នុងនោះពានធំៗមាន Premier League ៥ដង, UEFA Champion League ២ដង និង UEFA Europa League ២ដង។Russian Billionaire Roman Abramovich To Sell Chelsea FC–Donate Proceeds To Help Victims In Ukraine

តែគួរអោយសោកស្តាយរជ្ជកាលគ្រប់គ្រងរបស់បុរសវ័យ ៥៥ឆ្នាំនេះ  ត្រូវបានបញ្ចប់នៅក្នុងឆ្នាំនេះ ដោយរូបលោកបានប្រកាសលក់ក្លិបនេះជាផ្លូវការ ក្រោយពីផ្ទុះភ្លើងសង្គ្រាមរុស្សុីអ៊ុយក្រែន និងរងសម្ពាធផ្លូចិត្តផងនោះ។

បច្ចុប្បន្នលោក Abramovich មិនត្រូវបានរដ្ឋាភិបាលអង់គ្លេសអនុញ្ញាតអោយបន្តរស់នៅទៀតទេ ដោយថារូបលោកនេះមានទំនាក់ទំនងយ៉ាងចិត្តស្និទ្ធជាមួយប្រធាននាធិបតីរុស្សុីលោកពូទីន។ តែយ៉ាងណាមិញអ្នកគាំទ្រ Chelsea បានបញ្ចេញភាពសោកស្តាយចំពោះការចាកចេញរបស់លោក Abramovich នេះផងដែរ៕Britain Takes Drastic Decision on Chelsea Owner Roman Abramovich, Names Him Key Enabler of Putin's Regime ▷ SportsBrief.com

គួរបញ្ជាក់ផងដែរថា ថវិការនៃការលក់ក្លិប Chelsea នេះ នឹងត្រូវបរិច្ចាកអោយជនរងគ្រោះក្នុងសង្គ្រាមរុស្សុីអ៊ុយក្រែន។ Roman Arkadyevich Abramovich ជាមហាសេដ្ឋីនៅចំណាត់ថ្នាក់ទី១៤២ នៅក្នុងពិភពលោក ដោយមានទ្រព្យសម្បត្តិ ១៣ពាន់លាន់ដុល្លារ៕Russian Jewish billionaire Abramovich's UK visa not extended, associate confirms | The Times of Israel