យោងតាមលិខិតរបស់លោកមេធាវី រស់ ស៊ីថា ដែលជាមេធាវីតំណាងដោយអាណត្តិឲ្យអាណត្តិទាយកឈ្មោះលោក ស្រី ចំរើន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញលិខិតបដិសេធលើទំព័រហ្វេសបុកក្លែងក្លាយមួយឈ្មោះ Srey Chamroeun បានបង្ហោះនូវព័ត៌មានមិនពិតមួយចំនួននៅបណ្ដាញសង្គមហ្វេសបុក។

គណនីហ្វេសបុកក្លែងក្លាយដែលមានឈ្មោះថា Srey Chamroeun នេះបានធ្វើការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់កូនក្ដីលោកមេធាវី រស់ ស៊ីថា យកទៅផ្សាព្្វផ្សាយនូវព័ត៌មានមិនពិតមួយចំនួនលើបណ្ដាញសង្គមហ្វេសបុកជាសាធារណៈថា “ ដើម្បីបង្ហាញភាពស្មោះត្រង់និងការចោទប្រកាន់ដោយគ្មានភស្តុតាងពីពួកប្រឆាំង ខ្ញុំសូមស្នើសូមនិងគាំទ្រ សម្ដេចតេជោ និង ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើតេស្ត DNA ដើម្បីបញ្ជាក់ពីការពិត ដើម្បីកុំឲ្យពួកប្រឆាំងយករឿងនេះមកវាយប្រហារទៀត ។ បើមិនធ្វើ DNA ទេ នៅសង្ស័យរហូតនឹង “ ។

ហេតុដូចនេះ ទំព័ហ្វេសបុកផេក ឈ្មោះ Srey Chamroeun ខាងលើ មិនមែនជាទំព័រហ្វេសបុកផេកផ្លូវការរបស់កូនលោកមេធាវី រស់ ស៊ីថា ដែលមានឈ្មោះថា ស្រី ចំរើន នោះទេ ពោលគឺត្រូវបាន ចោរព័ត៌មានវិទ្យាលួចយកទៅប្រើប្រាស់និងគ្រប់គ្រង បង្ហោះនូវរូបភាពនិងព័ត៌មានមិនពិត ដែលមានខ្លឹមសារវាយប្រហារមកលើ សម្ដេច តេជោ និង ឯកឧត្តម ហ៊ុនម៉ាណែត រួមទាំងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ដោយកូនក្ដីរបស់លោកមេធាវី រស់ ស៊ីថា ឈ្មោះស្រីចំរើន ពុំបានដឹងនិងប្រព្រឹត្តឡើយ។

ភ្លាមៗក្រោយពីមានជនអនាមិកបានបង្ហោះនូវព័ត៌មានមិនពិត លោក ស្រី ចំរើន ក៏បានបដិសេធទាំងស្រុងនូវព័ត៌មានក្លែងក្លាយនេះ ហើយវាជារឿងអយុត្តិធម៏ដែលកើតមានឡើង និងលាបពណ៌មកលើរូបលោកជារឿយ ។ លោក ស្រី ចំរើន ក៏បានសរសេរលើបណ្ដាញសង្គមរបស់ខ្លួនថា “ ខ្ញុំបានប្តឹង និងបដិសេធ រួចរាល់ហេីយចំពោះចោរព័ត៌មានវិទ្យា និងអ្នកនៅពីក្រោយ នៃការគ្រប់គ្រងផេកនេះ បានបង្ហោះ ព័ត៌មានធ្វេីអោយប៉ះពាល់កិត្តិយស សម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងប្រទេសជាតិ។ខ្ញុំសូមថ្កលទោស យ៉ាងដាច់ណាត់ និងស្នេីអោយមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះចោរព័ត៌មានវិទ្យានិងអ្នកនៅពីក្រោយនៃរឿងនេះ។

−» ខ្ញុំជាផ្ទាំងស៊ីបរបស់ក្រុមប្រឆាំងរដ្ឋាភិបាល
−» ខ្ញុំ ត្រូវមនុស្សមាននិន្នាការប្រឆាំង រដ្ឋាភិបាល ស្អប់ខ្ញុំ ដោយសារ ខ្ញុំប្តឹង និងតស៊ូមតិ ចលនាប្រឆាំង មេបក្សប្រឆាំង

−» ខ្ញុំ ត្រូវបាន ចោរព័ត៌មានវិទ្យា ប្រេីផេកឈ្មោះខ្ញុំ និងរូបថតខ្ញុំ វាយប្រហារ រដ្ឋាភិបាល ជាពិសេស សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាហេតុ ធ្វេីអោយថ្នាក់ដឹកនាំ មន្ត្រីCPP ស្អប់ខ្ញុំ និងយល់ច្រលំថា ខ្ញុំ ជាមនុស្សប្រឆាំងសម្តេច ។ សរុបមក ” អយុត្តិធម៌ ” ណាស់សម្រាប់ខ្ញុំ ទទួលថ្មបាក់ ហេីយកេរ្តិ៍ឈ្មោះ ស្អុយរលួយ ដោយសារ ចោរព័ត៌មានវិទ្យា និងអ្នកនៅពីក្រោយ។ខ្ញុំជឿជាក់ទុកចិត្ត ប្រព័ន្ធច្បាប់ និងស្ថាប័នមានសមត្ថកិច្ចមានចំណាត់ការ តាមនីតិវិធីច្បាប់ ផ្តល់យុត្តិធម៌ចំណោះរូបខ្ញុំ ។

សូមរំលឹកផងដែរថា លោក ស្រី ចំរើន ក៏បានធ្លាប់ធ្វើការបដិសេធជារឿយៗ ដែលជនអនាមិកតែងតែវាយប្រហាមកលើរូបលោក និងបានជូនដំណឹងដល់គ្រប់ស្ថាប័នមានសមត្ថកិច្ចទាំងអស់ ហើយក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នតុលាការរួចរាល់ហើយផងដែរ។