រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជ្រាបហើយ លោក ហេង ប៊ុនលាភ ជាអតីតតារាចម្រៀង និងសម្តែងប្រុសដ៏ល្បីល្បាញអំឡុងឆ្នាំ២០០០។ តែយ៉ាងណា ក្រោយពីលោករៀបការមានភរិយា លោកហេង ប៊ុនលាភ មិនសូវជាប្រឡូកក្នុងពិភពសិល្បៈជោកជាំដូចមុនទេ ។May be an image of 2 people, people standing and cake
ទោះបីជាលោកឃ្លាតឆ្ងាយពីវិថីសិល្បៈ និងមានគ្រួសារហើយក៏ពិតមែន តែប្រជាប្រជាប្រិយភាព របស់តារាប្រុសរូបនេះ នៅតែត្រូវបានមហាជនជាច្រើន នៅចាប់អារម្មណ៍ចង់ដឹងចងឮជាខ្លាំង ពីជីវិតឯកជនរបស់រូបលោក ដែលសាមញ្ញបំផុត មិនមានសម្ភារនិយម ពោលគឺមិនខ្វាយខ្វល់ពីភាពល្បីល្បាញរបស់ខ្លួន កាលពីមុននោះឡើយ ។https://blogger.googleusercontent.com/img/a/AVvXsEhjuVuchtXmy6PHGhudao3vimtBT5SGO3VlWtrwej5thkZpBFhKAAlhNmeFfb7ipx3ndnAuhQIvwkgCInnvTlVHGBB0dTFE7uo160tMQGK8lTd84IlNMyanLSuYgV8kOoH53hgxJ9Fg-gNxpgOi0ZMZde6e_obes7mxHfRjnM5VPg6sYjUOJ-CBLvvH=s1280ដោយឡែក កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ គេបានឃើញតារាប្រុសរូបនេះ បានបង្ហោះរូបភាពជុំគ្រួសារម្តងទៀត ក្នុងថ្ងៃខួបកំណើតរបស់កូនប្រុសរបស់លោក កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ដែលមើលទៅពិតជាសាមញ្ញខ្លាំងមែនទែន រៀបចំលក្ខណៈគ្រួសារ មាននំខួបកំណើតមួយ ក៏ធ្វើឲ្យគ្រួសាររបស់លោក មានសុភមង្គល ពោរពេញដោយស្នាមញញឹម យ៉ាងកក់ក្តៅបែនេះ ។
ជាមួយគ្នានោះដែរ លោក ហេង ប៊ុនលាភ បានបង្ហោះសារជូនពរដល់កូនប្រុសរបស់ខ្លួនបែបនេះថា« “២០,០២,២០២២ រីករាយថ្ងៃខួបកំណើតកូន សូមកូនខំរៀន និងជាមនុស្សល្អលើលោក love u all»៕https://blogger.googleusercontent.com/img/a/AVvXsEhf1rZLfRATC9X7SAD6-vsB-fGFCeQnyloAJSzxR-Fc8cgm8apewGDel7Q1X74ncAbnrbwKwpgV0vIg5n4Qi9pB6p-ID5sVz1NBBfkfEoRLPr1fnbea1XrIFk8057XJNxyIc8hlGcQx8k5osCxwFv92eLPoRCswyOT3y3zaR3OROYUMtXW5-IJKrF78=s1280