ប្រទេសចិន៖ អ្នកស្រាវជ្រាវក្នុងឋានព្រះច័ន្ទបានប្រទះ ឃើញនូវដុំគ្រីស្តាល់ថ្លា ចំនួនពីរ បានយ៉ាងច្បាស់ ពីកាមេរ៉ា Panoramic របស់យាន Yutu-២ ក្នុងនោះគេសង្ឃឹមថាវានឹងអាចផ្តល់ព័ត៌មានលម្អិតអំពីប្រវត្តិដំបូងនៃផលប៉ះពាល់តាមច័ន្ទគតិបាន។

កាលពីពេលថ្មីៗនេះ សារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា យានរុករកតាមច័ន្ទគតិឈ្មោះថា Yutu-២ នៅលើបេសកកម្ម Chang’e-៤ របស់ប្រទេសចិន បានរកឃើញដុំគ្រីស្តាល់ថ្លា ដែលអាចមើលឃើញដោយភ្នែកទទេចំនួនពីរ ខណៈពេលដែលកំពុងសង្កេតមើលផ្នែកឆ្ងាយនៃព្រះច័ន្ទ ដែលការជួបប្រទះនេះអាចជួយបង្ហាញពីប្រវត្តិដំបូងនៃផលប៉ះពាល់នៃព្រះច័ន្ទបាន។ យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Science Bulletin យាន Yutu-២ rover បានចាប់យករូបភាពនៃដុំគ្រីស្តាល់ថ្លាចំនួនពីរនោះដោយប្រើកាមេរ៉ាបែប Panoramic របស់វា ក្នុងនោះអ្នកស្រាវជ្រាវបាននិយាយថា វត្ថុនេះបើតាមលក្ខណៈរូបវិទ្យា និងបរិបទក្នុងតំបន់នៃវត្ថុទាំងនេះបង្ហាញថា ពួកវាទំនងជាវត្ថុដែលមានឥទ្ធិពលមួយ និងជាបំណែករលាយដែលបណ្តាលមកពីការធ្លាក់នៃអាចម៍ផ្កាយ ហើយក្រុមអ្នកស្រាវជ្រាវក៏បានបន្ថែមថា គ្រីស្តាល់នេះ ខុសពីគ្រាប់គ្រីស្តាល់តូចៗដែលប្រមូលបានពីបេសកកម្មអាប៉ូឡូ ព្រោះវាមានទំហំធំ និងមានពណ៌ ហើយគេសន្និដ្ឋាន ថាគ្រាប់គ្រីស្តាល់បែបនេះអាចមានច្រើនទៀតនៅឋាន ព្រះច័ន្ទនេះ  និងព្រមទាំងអាចផ្តល់ព័ត៌មានអំពីប្រវត្តិដំបូងនៃផលប៉ះពាល់តាមច័ន្ទគតិបាន។

គួរបញ្ជាក់ផងដែរថាការស៊ើបអង្កេតរបស់បេសកកម្ម Chang’e-៤  ត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថីកាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៨ ហើយបានធ្វើការចុះចតយ៉ាងយឺតៗ ជាលើកដំបូងនៅលើភ្នំភ្លើង Von Karman ក្នុងអាង Antarctic-Aitken នៃព្រះច័ន្ទ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៩ ហើយរហូតមកដល់ពេលនេះ យានអវកាសមួយនេះបានធ្វើដំណើរជាង ១០០០ ម៉ែត្រនៅផ្នែកមួយចំនួននៃព្រះច័ន្ទ៕ ប្រភព៖ Khaosod