ប្រទេសចិន៖ គូស្នេហ៍ចិនសម្រុកទៅការិយាល័យ ចុះបញ្ជីអាពាហ៍ពិពាហ៍ផ្សេងៗនៅទូទាំងប្រទេស ដើម្បីកក់សំបុត្រអាពាហ៍ពិពាហ៍ទុក ថ្ងៃទី ២២ ខែកុម្ភៈ ខាងមុខនេះព្រោះជាថ្ងៃដ៏ស្រស់ស្អាតត្រូវនឹងលេខ ២២-០២-២០២២។

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា ការិយាល័យចុះឈ្មោះអាពាហ៍ពិពាហ៍នៅផ្នែកជាច្រើននៃប្រទេសរួមទាំងទីក្រុងសៀងហៃខេត្ត Jiangsu និងកន្លែងផ្សេងទៀត ឥឡូវនេះត្រូវបានគូស្នេហ៍ជាច្រើនបានធ្វើការកក់ទុកនូវថ្ងៃរៀបចំពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេសម្រាប់ថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២២ ដោយជនជាតិចិនជឿដូច្នេះថា វាជាថ្ងៃដែលលេខត្រូវបានរៀបចំតាមលំដាប់ដ៏ស្រស់ស្អាតបំផុតក្នុងរយៈពេល២០០ឆ្នាំ។ យ៉ាងណាមិញរបាយការណ៍បញ្ជាក់ដូច្នេះថា មន្ត្រីការិយាល័យចុះបញ្ជីអាពាហ៍ពិពាហ៍ របស់ទីក្រុងសៀងហៃជាច្រើននៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំនេះ ត្រូវបានគេកក់ពេញអស់ហើយ ក្នុងនោះមន្ត្រីរូបនេះបានបន្ថែមទៀតថា គូស្វាមីភរិយាជាច្រើនចាប់ផ្តើមកក់ទុក មួយខែជាមុន ខណៈពេលដែលគូស្វាមីភរិយាមួយចំនួនបានធ្វើការលុបចោលថ្ងៃ ដែលត្រូវត្រៀមប្រារព្ធពិធីរៀបការរបស់ពួកគេ ហើយងាកមករើសយក ថ្ងៃទី ២២ ខែ ០២ ឆ្នាំ២០២២ ជំនួសវិញ៕ ប្រភព៖ Thairath