វាពិតជាមិនអាចប្រកែកបានថាសម្លៀកបំពាក់បានបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌នៃប្រទេសនីមួយៗបានយ៉ាងល្អ ហើយប្រទេសជាច្រើនជុំវិញពិភពលោកបានឆ្លងកាត់អត្តសញ្ញាណទាំងនេះពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់សព្វថ្ងៃនេះ។

សម្លៀកបំពាក់តំបានណាងឱ្យទេពកោសល្យនៃសិល្បៈហត្ថកម្ម ការសម្របខ្លួនទៅនឹងអាកាសធាតុ  ស្ថានភាពសង្គម និងជំនឿសាសនា បច្ចុប្បន្ននេះ គេនៅតែអាចសង្កេតឃើញថា ប្រជាជននៅតាមប្រទេសមួយចំនួន ស្លៀកពាក់សំលៀកបំពាក់ជាតិ ក្នុងជីវភាពប្រចាំថ្ងៃ។  ប៉ុន្តែប្រទេសខ្លះពាក់វាសម្រាប់តែឱកាសសំខាន់ៗប៉ុណ្ណោះ ហើយនេះគឺជាសំលៀកបំពាក់ជាតិគួរឱ្យចាប់អារម្មណ៍ចំនួន ១២ មកពីជុំវិញពិភពលោកដែលមានភាពស្រស់ស្អាត។

១. Go (Gho) និង Kira (Kira) ប្រទេសប៊ូតាន

វាត្រូវបានគេនិយាយថាជាប្រទេសពិសេសបំផុតមួយ ក្នុងពិភពលោកព្រោះបច្ចុប្បន្ននេះជនជាតិ ប៊ូតាន នៅតែស្លៀកសំលៀកបំពាក់ជាតិក្នុងជីវភាពប្រចាំថ្ងៃ គេនិយាយថា រ៉ូបដែលខ្លួនស្លៀកមានប្រវត្តិជាង៤០០ឆ្នាំមកហើយ  រ៉ូបបុរសហៅថា Go ដែលជាអាវវែងគ្របក្បាលជង្គង់ និងចងខ្សែក្រវាត់ក្រណាត់នៅចង្កេះ វាជាសារុងដែលវែងដល់កជើង និងដៃអាវវែងដូចគ្នា បើក្នុងឱកាសពិសេសច្រើនតែមានអាវ ទ្រាប់ពីលើ ស្រទាប់មួយទៀតសម្រាប់ទាំងបុរសនិងស្ត្រី។

២. Hanbok ប្រទេសកូរ៉េខាងត្បូង

សំលៀកបំពាក់ជាតិ ចម្រុះពណ៌នេះមានសំពត់វែងចង្កេះខ្ពស់និងអាវយឺត ជនជាតិកូរ៉េជាធម្មតាពាក់វាសម្រាប់តែឱកាសផ្លូវការប៉ុណ្ណោះ វាត្រូវបានគេនិយាយថា Hanbok មានដើមកំណើតក្នុងកំលុងនគរ Gokuryeo  ឆ្នាំ៣៧ មុនគ.ស។ ប្រភពនៃភាពភ្លឺថ្លានេះកើតចេញពីជំនឿលើធាតុទាំងប្រាំរបស់យិន និងយ៉ាង  បន្ថែមពីលើនេះពណ៌នៃ hanbok ក៏អាចសំដៅលើឋានៈ ផងដែរ ឧទាហរណ៍មនុស្សធម្មតាស្លៀកពណ៌ស ហើយនៅឆ្នាំ ១៩៩៦ រដ្ឋាភិបាលកូរ៉េខាងត្បូងបានកំណត់យកថ្ងៃទី ២១ខែតុលាជាថ្ងៃនៃការប្រារព្ធពិធីសម្លៀកបំពាក់ Hanbok ជារៀងរាល់ឆ្នាំ។

៣. Ao Yai (Ao Dài) ប្រទេសវៀតណាម

សំលៀកបំពាក់ ជាតិ របស់ប្រទេសវៀតណាម ដែលមានឈ្មោះបកប្រែតាមព្យញ្ជនៈថាជា «អាវ វែង» តំណាងឱ្យភាពឆើតឆាយ ស្ត្រីវៀតណាមតែងតែពាក់អាវដៃវែង និងខោវែងដ៏តឹងនេះ ផ្គូផ្គងជាមួយនឹងមួករាងសាជី ដែលគេស្គាល់ថាជា nonla ។ ពាក្យ “áodài” ត្រូវបានប្រើប្រាស់ដំបូងក្នុងសតវត្សទី១៨ក្នុងសម័យរាជវង្សង្វៀន​ នៅពេលដែលមានការរចនាម៉ូដសម្លៀកបំពាក់ត្រូវបានជះឥទ្ធិពលដោយជនជាតិចាម្ប៉ាពីអាណាចក្រឥណ្ឌូចិន(ឥឡូវវៀតណាមខាងត្បូង) ចូលមកក្នុងសម័យគ្រប់គ្រងប្រទេសបារាំង រ៉ូបនេះត្រូវបានរចនាជាសម្លៀកបំពាក់ទំនើបដែលមានលក្ខណៈបស្ចិមប្រទេស ហើយបច្ចុប្បន្ននេះស្ត្រីវៀតណាមនៅតែអាចឃើញស្លៀកសម្លៀកបំពាក់ Ao Yai ទាំងក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងឱកាសពិសេសផ្សេងៗ។

៤. Dirndl  ប្រទេសអាល្លឺម៉ង់

Dirndle មានអាវទ្រនាប់តឹងសំពត់ចង្កេះខ្ពស់និងអាវក្រៅ ជាសម្លៀកបំពាក់កសិករនៅតំបន់អាល់ផែននៃ ប្រទេសអាឡឺម៉ង់ភាគខាងត្បូងអូទ្រីស លីចតេនស្ទីន ស្វីស និង អ៊ីតាលី នៅចន្លោះសតវត្សទី ១៦ និងទី ១៨ ជាធម្មតាសម្លៀកបំពាក់នេះធ្វើពីកប្បាសវល្លិ៍ ក្រណាត់ ទេសឯក ឬ សូត្រ។ ទោះបីជាវាចាប់ ផ្តើមជាសម្លៀកបំពាក់កសិករក៏ដោយ វាបានក្លាយជាម៉ូដទាន់សម័យក្នុងចំណោមឥស្សរជនក្នុងសតវត្សទី ១៨ ប៉ុន្តែបន្ទាប់ពីសង្គ្រាមលោកលើកទីពីរវាបានបាត់បង់ប្រជាប្រិយភាពរបស់វា ប៉ុន្តែឥឡូវនេះវាបានធ្វើឱ្យមានការរស់ឡើងវិញ ជាពិសេសនៅក្នុងពិធីបុណ្យប្រពៃណីរបស់អាល្លឺម៉ង់ដូចជា Oktoberfest ដែលនៅតែស្លៀកវា។

៥. Lederhosen ប្រទេសអាល្លឺម៉ង់

ខោស្បែកជើងវែងស្មើជង្គង់របស់បុរសអាល្លឺម៉ង់ វាធ្លាប់ជាបណ្តុំនៃអតីតកម្មករនៅទូទាំងអឺរ៉ុបកណ្តាល  ជាពិសេសនៅ Bavaria និងតំបន់ Tyrol  ដោយសារតែវាមានភាពជាប់លាប់ជាងខោក្រណាត់ធម្មតាព្រោះវាធ្វើពីស្បែកសត្វក្តាន់ ហើយសព្វថ្ងៃនេះបុរសជនជាតិអាឡឺម៉ង់មួយចំនួននៅតែស្លៀកខោសម្រាប់ការងារក្រៅផ្ទះ ថែសួន ដើរលេង ឬស្លៀកពាក់សម្រាប់ពិធីបុណ្យផ្សេងៗផងដែរ។

៦. ដាស៊ីគី  ប្រទេសអាហ្វ្រិក

ប្រជាជននៅអាហ្វ្រិកខាងលិច  ជាពិសេសនៅក្នុងប្រទេសនីហ្សេរីយ៉ា កេនយ៉ា តង់ហ្សានី និងសូម៉ាលី ក្រណាត់កប្បាស ចម្រុះពណ៌នេះច្រើនតែប្រើសម្រាប់ធ្វើជាអាវរលុងៗ ក V សម្រាប់បុរស និងរ៉ូបវែងសម្រាប់ស្ត្រី វាអាចហៅបានថាជាសំលៀកបំពាក់ជាតិដែល Unisex មិនថាភេទណាក៏អាចស្លៀកបាន តាមស្ទីលដែលអ្នកចូលចិត្តបានផងដែរ ហើយឈ្មោះរបស់វាត្រូវបានខ្ចីពី Hausa dan ciki ដែលមានន័យថា “អាវ” ឬ “ខោក្នុង” ។

៧. កេបាយ៉ា ប្រទេសឥណ្ឌូនេស៊ី

វាជាអាវដែលអ្នកស្រុកក្នុងប្រទេសឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីពាក់ជាញឹកញាប់ជាមួយនឹងសារុង  ហើយ អាចត្រូវបានគេរកឃើញជាបន្តបន្ទាប់ក្នុងប្រទេសសិង្ហបុរី ប្រ៊ុយណេ និង ហ្វីលីពីន។ ជាធម្មតាពួកវាត្រូវបានផលិតចេញពីក្រណាត់នីឡុង ឬកប្បាសដែលមានគំនូរផ្កាជាច្រើនដែលគេដេរដោយម្ជុលក្នុងនោះ  Kebaya ត្រូវបានជះឥទ្ធិពលមួយផ្នែកពីអឺរ៉ុប ដោយសារតំបន់នេះធ្លាប់ត្រូវបានធ្វើអាណានិគមដោយជនជាតិព័រទុយហ្គាល់ និងហូឡង់ ហើយអ្វីដែលពិសេសសព្វថ្ងៃនេះក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងនេះ ត្រូវបានគេមើលឃើញថាយក Kebaya ធ្វើជាឯកសណ្ឋានអ្នកបម្រើលើយន្តហោះរបស់ពួកគេ។

៨. Kilt  ប្រទេសស្កុតឡេន

សំពត់ខ្លីប្រវែងត្រឹមជង្គង់នេះមានដើមកំណើតនៅតំបន់ខ្ពង់រាបនៃប្រទេសស្កុតឡេន ហើយត្រូវបានកត់ត្រាជាលើកដំបូងនៅក្នុងសតវត្សទី ១៦។ បុរសជនជាតិស្កុតតែងតែស្លៀកសំពត់នេះក្នុងពិធីជប់លៀងឬ បុណ្យផ្សេង ហើយច្រើនតែផ្គូផ្គងវាជាមួយនឹងរោមចៀម ស្បែកជើងស្បែក និងស្ពាយកាបូបនៅនឹងចង្កេះ។

៩. មួកម៉ារ៉ុក ឬ Fez  ប្រទេស ម៉ូរ៉ាកូ

នេះគឺជាមួកពណ៌ក្រហមរាងស៊ីឡាំង និងជាមួយរំយោលព្យួរនៅលើកំពូលមួក  វាត្រូវបានគេនិយាយថាមួកនេះបានទទួលឈ្មោះរបស់វាពីទីក្រុង Fez ក្នុងប្រទេសម៉ារ៉ុក ហើយវាធ្លាប់ជារូបតំណាងវប្បធម៌ប្រឆាំងនឹងអាណានិគមនិយមបារាំងផងដែរ  បន្ទាប់មកវាបានរីករាលដាលដល់ប្រទេសកាន់សាសនាមូស្លីមជាច្រើននៅក្នុងចក្រភពអូតូម៉ង់ មួកមួយនេះវាងាយស្រួលពាក់នៅពេលបុរសអោនក្បាលអធិស្ឋាន។

១០. Kimono (គីម៉ូណូ) ប្រទេសជប៉ុន

គីម៉ូណូមានដើមកំណើតនៅសម័យ Heian (ប្រហែល ៧៩៤ ដល់១១៩២) គីម៉ូណូគឺជាសំលៀកបំពាក់ជាតិដ៏ចំណាស់បំផុតមួយ ដែលនៅតែប្រើដល់សព្វថ្ងៃនេះ ដំបូងឡើយ វាមានប្រជាប្រិយភាពតែក្នុងចំណោមស្ត្រីថ្លៃថ្នូរប៉ុណ្ណោះ ប៉ុន្តែក្នុងអំឡុងពេល Edo ដើមទសវត្សរ៍ឆ្នាំ ១៦០០ គីម៉ូណូបានក្លាយជាការពេញនិយមយ៉ាងខ្លាំង ហើយបានក្លាយជាសំលៀកបំពាក់ដ៏សំខាន់នៅក្នុងការសម្តែង kabuki  ប៉ុន្តែ ពេលចូលដល់សម័យមេជី  (១៨៦៨-១៩១២) នៅពេលដែលរដ្ឋាភិបាលបានបញ្ជាឱ្យប្រជាជនស្លៀកសំលៀកបំពាក់លោកខាងលិចដើម្បីឱ្យទាន់សម័យ រហូតគីម៉ូណូបាត់វត្តមានបន្តិចម្តងៗ តែសព្វថ្ងៃនេះ គេនិយមពាក់ក្នុងពិធីផ្សេងៗដូចជាពិធីមង្គលការឬបុណ្យសព ហើយជារឿយៗសម្លៀកបំពាក់នេះជាកេរដំណែលរបស់គ្រួសារដែលផ្តល់ឱ្យស្ត្រីដែលរៀបការហើយ។

១១. Bunad ប្រទេសន័រវែស

វាជាសំលៀកបំពាក់ប្រពៃណីធ្វើពីរោមចៀម សម្លៀកបំពាក់នេះ មានការរចនាខុសៗគ្នាជាង ២០០ប្រភេទ សម្រាប់តំបន់នីមួយៗ ការរចនាដ៏ល្បីល្បាញបំផុតមួយមកពី Nordland  ប៉ុន្តែជាទូទៅ bunad គឺជារ៉ូបពណ៌ខៀវដែលមានប៉ាក់ផ្កានៅលើសំពត់ និងអាវទ្រនាប់ បុរសមានទំនោរស្លៀកខោខ្លីពណ៌ខៀវងងឹត នឹងអាវកាក់ វាត្រូវបានពាក់ជាញឹកញាប់សម្រាប់ការប្រារព្ធពិធីដូចជាអាពាហ៍ពិពាហ៍ ខួបកំណើតនិងរបាំប្រជាប្រិយ ក៏ដូចជាពិធីសាសនាផងដែរ។

១២. Cheongsams (ជុងសាំ) ប្រទេសចិន

រ៉ូបសូត្ររាងរឹបតឹង និងឆែកចំហៀង មានដើមកំណើតនៅក្នុងរាជវង្ស Qing  វាមានប្រជាប្រិយភាពខ្លាំងជាមួយនារីវ័យក្មេងនៅទីក្រុងសៀងហៃពីឆ្នាំ ១៩២០ ដល់ឆ្នាំ ១៩៤០ ទោះបីជាប្រជាប្រិយភាពរបស់ Cheongsams សៀងហៃបានធ្លាក់ចុះក្នុងអំឡុងពេលបដិវត្តកុម្មុយនិស្តក៏ដោយ ប៉ុន្តែគំរូនេះបានរាលដាលដល់តៃវ៉ាន់ និង ហុងកុង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកម្លេះហើយសម្លៀកបំពាក់នេះតែងតែពាក់ដោយកូនក្រមុំក្នុងពិធីមង្គលការ  និង ដាក់នៅក្នុងពិធីបុណ្យសំខាន់ដូចជា ចូលឆ្នាំចិន ឬ ជួបជុំគ្រួសារ។