ប្រទេសម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ដែលមានការតាំងចិត្តក្នុងការសន្សំលុយក្នុងបំពង់ឬស្សី រយៈពេល៣ឆ្នាំយកមក Surprise សង្សារមុនថ្ងៃរៀបការ ស្រាប់តែគាស់មកម្នាក់ៗបើកភ្នែកធំៗ និងមិននឹកស្មានថាមានចំនួនទឹកប្រាក់។

កាលពីពេលថ្មីៗនេះ មានបុរសម្នាក់ កំពុងល្បីពេញប្រទេសម៉ាឡេស៊ី នៅពេលដែលគាត់បានចេញមកចែករំលែកបទពិសោធន៍នៃការសន្សំលុយរយៈពេល៣ឆ្នាំ សម្រាប់ត្រៀមទុករៀបការជាមួយនឹងគូស្នេហ៍ជាទីស្រឡាញ់របស់គេ ដោយបុរសម្នាក់នោះមានឈ្មោះថា Muhammad Farhan Samsudin អាយុ ២៥ ឆ្នាំ លោកមានទំនាក់ទំនងជាមួយមិត្តស្រីអាយុ២៤ ឆ្នាំឈ្មោះថា Nurul Hannani Patin អស់រយៈពេល ១១ ឆ្នាំមកហើយ ក្នុងនោះ  បន្ទាប់ពីដឹងថានាងនឹងត្រូវសិក្សាបន្ត រូបលោកក៏មានបំណងសន្សំលុយទុកស្នើសុំនាងរៀបការក្រោយនាងបញ្ចប់ការសិក្សា។ បន្ទាប់ពីនាងបានត្រឡប់ពីការបញ្ចប់ការសិក្សាហើយលោកក៏សម្រេច​ចិត្តពុះបំពង់ឬស្សីជាច្រើនដែលោកបានសន្សំលុយអស់ពេលជាយូរក្នុងបំណងសុំមិត្តស្រីរៀបការ រហូតបានធ្វើឱ្យនាងមានការភ្ញាក់ផ្អើលសម្រាប់រឿងមួយនេះជាខ្លាំង តែអ្វីដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងមានក្ដីរំភើបជាងនេះនោះគឺពេលដែលបានឃើញចំនួនទឹកប្រាក់ដ៏ច្រើន ជាង៣ពាន់ដុល្លារ រហូតត្រូវពឹងមិត្តភ័ក្តិ និងក្រុមគ្រួសារជួយរាប់គ្នាយ៉ាងព្រោងព្រាត។

រឿងរ៉ាវទាំងអស់នេះវាបានបញ្ជាក់អំពី ភាពអស្ចារ្យ ភាពអត់ធ្មត់ និងភាពស្មោះត្រង់ចំពោះស្នេហាដែលនៅរងចាំគូស្នេហ៍របស់ខ្លួន និងការតាំងចិត្តសុំសង្សាររៀបការជាគូអនាគត៕ប្រភព៖ Khaosod