ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ដូនេសុី បានសម្រេចចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍ជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ ដែលធ្វើកម្ពុជាជាម្ចាស់ផ្ទះ។

សហព័ន្ធបាល់ទាត់ប្រទេសឥណ្ដូនេសុី (PSSI) បានប្រកាសជាផ្លូវការ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុកខ្លួនថា “ប្រទេសឥណ្ដូនេសុី បានប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍បាល់ទាត់ AFF U23 Championship 2022 ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤-២៦ ខែកុម្ភៈ ខាងមុខនេះ ដោយមានវិបត្តិកីឡាករ”។

ក្នុងនោះកីឡាករអាយុក្រោម២៣ឆ្នាំ របស់ឥណ្ដូនេសុី ៧នាក់តេស្តវិជ្ជមានកូវីដ ១៩ និង៤នាក់កំពុងធ្វើចត្តឡីស័ក។ ដោយឡែក ៣នាក់ទៀត កំពុងមានបញ្ហារបួស។

នៅជុំវិញរឿងនេះខាងកម្ពុជាដែលជាម្ចាស់ផ្ទះ មិនទាន់ចេញសេចក្តីថ្លែងការផ្លូវការណាមួយនៅឡើយនោះទេ ដោយការដកខ្លួនរបស់ឥណ្ដូនេសុីជិតដល់ថ្ងៃប្រកួតខ្លាំងពេក៕May be an image of text that says 'FOOT FEOORNAN AFF U23 CHAMPIONSHIP 2022 GROUP A CAMBODIA GROUP TIMOR TIMORLESTE LESTE INDONESIA GROUP MALAYSIA PHILIPPINES THAILAND BRUNEI DS MYANMAR VIETNAM LAOS SINGAPORE'

ប្រភព: សហព័ន្ធបាល់ទាត់ប្រទេសឥណ្ដូនេសុី