កាលពីយប់មិញ ក្រុមអ្នកមានបុណ្យ Barcelona បានលុតក្រុម AT Madrid យ៉ាងស្ពឹកមុខនៅក្នុងលទ្ធផល ៤-២។

នៅក្នុងការប្រកួតនេះដែរ ក្រុមភ្ញៀវ AT Madrid បានបើកការនាំមុខមុន ១-០ តាំងពីនាទី ៨ ដោយថ្វីជើងខ្សែបម្រើ Carrasco។ ក្រោយពីត្រូវគេនាំមុខ Barcelona បានកែប្រែទម្រង់លេងយ៉ាងល្អមកវិញដោយដាក់ ៣គ្រាប់មកវិញ ដោយកីឡាករ Alba, Gavi និង Araujo។ Barcelona 4-2 Atletico Madrid: 5 talking points as Blaugrana move into top  four with emphatic win | La Liga 2021-22

លុះឈានដល់វគ្គទី២ លេងមិនទាន់បាន៥នាទីផង Dani Alves ក៏ស៊ុតបន្ថែមគ្រាប់ទី៤ អោយអ្នកមានបុណ្យ មុនពេលដែល  Suarez រកបានមួយគ្រាប់តាមពីក្រោយ ២-៤ នៅនាទី៥៨។ Barcelona 4-2 Atletico Madrid – La Liga Player Ratings

ឆ្លងកាត់ជ័យជំនះនេះ បានជួយអោយ Barcelona ឡើងមកឈរលេខ៤ ដោយប្រកួត២២លើកកន្លងទៅ មាន ៣៨ពិន្ទុ តាមពីក្រោយក្រុមលេខ១  Real Madrid ១៥ពិន្ទុ៕