ក្រុមបិសាចក្រហម Manchester United ហាលអាវត្រឹមវគ្គ៣២ក្រុម ក្រោយពីបរាជ័យក្រោមថ្វីជើង ក្រុម Middlesbrough ក្នុងលទ្ធផល នៅវគ្គប៉េណាល់ទី ៧-៨។Manchester United 1-1 Middlesbrough (7-8 on pens): Anthony Elanga misses  decisive penalty as hosts punished | Football News | Sky Sports

នៅក្នុងការប្រកួតនេះក្រុម Man Utd បានទទួលបាល់ពិន័យ១១ម៉ែត្រ នៅនាទី ២០ ក៏ប៉ុន្តែ Ronaldo ធ្វើមិនបានសម្រេចនោះទេ។ ក្រោយមករំលេងបាន៥នាទី ខ្សែបម្រើប្រយុទ្ធ Jadon Sancho ក៏ស៊ុតបើកការនាំមុខ ១-០។ លុះឈានដល់វគ្គទី២ នាទី ៦៤ ទើបក្រុមភ្ញៀវ Middlesbrough តាមស្មើមកវិញ ១-១។Manchester United 1-1 Middlesbrough: Anthony Elanga misses crucial penalty  in shootout as Boro cause FA Cup shock - Eurosport

ការប្រកួតក៏ឈានដល់ការទាត់បាល់ពិន័យ១១ម៉ែត្រ កីឡាករវ័យក្មេង Elanga​ របស់ Manchester United បែរជាទាត់មិនបានសម្រេច ធ្វើអោយ Man Utd ធ្លាក់ត្រឹមវគ្គ៣២ក្រុមចុងក្រោយ៕