ក្រុមជម្រើសជាតិអេហ្សុីបបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្របាល់ទាត់ទ្វីបអាហ្វ្រិក AFCON 2021 ដោយត្រូវជួបក្រុមកំពុងឡើងជើងសេណេហ្គាល់។Cameroon 0 – 0 Egypt – Odu News Sports

នៅក្នុងជំនួប អេហ្សុីប ឈ្នះកាមេរ៉ូន ឡើងមកវគ្គកាន់ផ្តាច់ព័្រត្រ លោកគ្រូបបង្វឹករបស់ក្រុមអេហ្សុីបលោក Carlos Queiroz បានទទួលកាតក្រហម ក្រោយពីបញ្ចេញកាយវិការ និងប្រើប្រាស់សម្តីមិនសមរម្យទៅលើអជ្ញាកណ្តាល។ ដូច្នេះ នៅក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រដ៏សំខាន់ លោកគ្រូ Carlos Queiroz នឹងមិនមានវត្តមានដឹកនាំក្រុមដោយផ្ទាល់នោះទេ។Egypt not a one-man Salah show after comeback Afcon win – Queiroz | Goal.com

នេះអាចថាជារឿងដ៏ពិបាកមួយសម្រាប់ក្រុមជម្រើសជាតិអេហ្សុីប ដែលត្រូវលេងដោយគ្មានគ្រូបង្វឹកបែបនេះ។ គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ទ្វីបអាហ្វ្រិក AFCON 2021 នឹងធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២២ខាងមុខនេះ៕

ប្រភព: ESPN