ទីបញ្ចុះសពដែលស្រស់ស្អាត និងកំពុងតែបើកឱ្យភ្ញៀវទេសចរទៅទស្សនា និងទទួលនូវទិដ្ឋភាពប្លែកភ្នែកនៅទីកន្លែងមួយដែលអ្នកគ្រប់គ្នាស្ទើរមិនជឿថាវាមានភាពទាក់ទាញ និងអស្ចារ្យដល់ថ្នាក់នេះ។

ខាងក្រោមនេះជាទីកន្លែងបញ្ចុះសពដ៏គួរឱ្យទាក់ទាញទាំង៧ សម្រាប់ឱ្យបងប្អូនមហាជនបានទស្សនាថាទីកន្លែងដែលគួរឱ្យខ្លាចក៏អាចក្លាយជាកន្លែងដែលអ្នកចង់ទៅផងដែរ៖

១. Pere Lachaise ទីក្រុងប៉ារីស

ទីនេះជាកន្លែងបញ្ចុះសពដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ដោយទីនេះធ្លាប់យកសម្ដែងរឿងដ៏ល្បីគឺ ” Paris, I love you!” តួឯកស្រីបានមកទីនេះដើម្បីមើលផ្នូររបស់តួប្រុស ដែលមានផ្នូរនៅទីនេះ។ សម្រាប់ផ្នូរនៅទីនេះផងដែរសាច់ញាតិគឺមានទំនៀមទម្លាប់ក្នុងការទុកស្នាមបបូរមាត់នៅលើបូជនីយដ្ឋាន  រហូតធ្វើឱ្យរដ្ឋបាល នៃទីបញ្ចុះសពមួយនេះមិនចូលចិត្តនូវរឿងបែបនេះនោះទេ  ដូច្នេះដំណោះស្រាយ គឺផាក៩០០០ អឺរ៉ូសម្រាប់អ្នកប្រព្រឹត្តិ។ មិនតែប៉ុណ្ណោះនៅទីនេះក៏ជាទីសម្រាប់បុគ្គលល្បីៗជាច្រើននាក់ ដែលត្រូវបានកប់នៅទីនេះ បើអ្នកបានទៅទស្សនានៅទីនោះអ្នកអាចស្វែងរកបញ្ជីឈ្មោះតារាល្បីៗមួយចំនួនបាន ប្រហែលជាអ្នកនឹងរកឃើញផ្នូរតារាក្នុងចិត្តរបស់អ្នកជាច្រើន។

២.ទីបញ្ចុះសព Okunoin  ប្រទេសជប៉ុន

ទីបញ្ចុះសពនេះបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ  វាស្ថិតនៅកណ្តាលព្រៃ មានអាយុមួយពាន់ឆ្នាំមកហើយដែលស្ថិតនៅលើភ្នំកូយ៉ា ហើយត្រូវបានគេដឹងថាព្រះសង្ឃជាង ២០ ម៉ឺនអង្គត្រូវបានគេបញ្ចុះនៅទីនេះរង់ចាំការប្រោសរបស់ព្រះពុទ្ធឲ្យរស់ឡើងវិញតាមជំនឿរបស់ពួកគេ។ ទីតាំងនៅជុំវិញផ្នូររបស់ Kobo Daci ដែលជាស្ថាបនិកនៃចលនាសាសនា សាងឡើមមកមានប្រាសាទ Okunoin ដោយនៅខាងក្នុងគឺជាសាល Torodo ដែលត្រូវបានគេស្គាល់ថាជា Hall Lamp ជាកន្លែងប្រមូលផ្តុំនៃចង្កៀងជាង ១០,០០០ គ្របដណ្តប់សាលពីជាន់ក្រោមដល់ពិដាន ដែលរបស់របរទាំងអស់ទាំងអស់ត្រូវបានបរិច្ចាគដោយអ្នកគាំទ្រ Kobo Dashi ។

៣. ទីបញ្ចុះសពជនជាតិយូដានៅលើភ្នំអូលីវ  ក្រុងយេរូសាឡឹម


នេះបើយោងតាមការព្យាករណ៍ព្រះគម្ពីរ ទីបញ្ចុះសពនេះជាការចាប់ផ្ដើមនៃការប្រោសមនុស្សស្លាប់ឲ្យ រស់ឡើងវិញ បន្ទាប់ពីថ្ងៃជំនុំជំរះរួច ក្នុងនោះមានមនុស្សជាច្រើនចង់កប់ក្នុងទីបញ្ចុះសពនេះពេលគេស្លាប់ទៅ ហើយក៏មានពាក្យចចាមអារ៉ាមថាតម្លៃកន្លែងមួយគឺកន្លះលានដុល្លារ។ គេបញ្ជាក់ផងដែរថាទីបញ្ចុះសពមានប្រវត្តិយ៉ាងហោចណាស់ ២៥០០ ឆ្នាំ ហើយផ្នូររបស់ព្យាការី Zechariah មានទីតាំងនៅទីនេះ និងអដ្ឋិធាតុរបស់មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Robert Maxwell គាត់ក៏ត្រូវបានបញ្ចុះនៅទីនេះផងដែរ។

ដោយឡែកផ្នូរទាំងអស់នៅក្នុងទីបញ្ចុះសពមានពណ៌ស ហើយជារឿយៗគេដាក់ថ្មជំនួសឱ្យផ្កា ព្រោះមានកំណែនៃទំនៀមទំលាប់ដ៏អាថ៍កំបាំង (ថ្មរំឭកសំណល់នៃប្រាសាទជ្វីហ្វ) និងអ្វីដែលគេជឿជាក់ជាងនេះទៅទៀតនោះគឺ ផ្កាអាចក្រៀមស្វិត ប៉ុន្តែថ្មមិនដូច្នោះទេ។

៤.  ទីបញ្ចុះសព Highgate Cemetery ទីក្រុងឡុងដ៍

ទីបញ្ចុះសពនេះត្រូវបានសាងសង់ក្នុងសម័យ Victorian  រូបចម្លាក់ជាច្រើនត្រូវបានប្រមូលផ្តុំនៅទីនេះ  វានឹងទាក់ទាញអ្នកទេសចរដែលស្រឡាញ់ស្ថាបត្យកម្មហ្គោធិក ផ្នូរ Victorian ទាំងអស់ត្រូវបានគេដឹងថាជាកន្លែងមួយចំណាស់ជាងគេបំផុត នៅភាគខាងលិចនៃប្រទេស។ នៅទីនេះមានតារាល្បីៗនៅភាគខាងលិច  តារាចម្រៀងអង់គ្លេស George Michael ត្រូវបានគេបញ្ចុះនៅទីនេះ។

៥. ទីបញ្ចុះសព Greenwood, ញូវយ៉ក

ទៅទីនោះតាមរបៀបណាទីបញ្ចុះសពមានទីតាំងនៅ Brooklyn  ស្ថានីយ៍រថភ្លើងក្រោមដី  ប្រសិនបើអ្នកចូលចិត្តភាពងងឹតរបស់អ្នកអាចមកទស្សនានៅទីនេះបាន អ្វីដែលចម្លែកនោះគឺនៅឆ្នាំ ១៨៦០ ទីបញ្ចុះសព Greenwood នៅញូវយ៉កនេះគឺក្លាយជាកន្លែងដែលមានអ្នកទស្សនាច្រើនបំផុតទីពីរបន្ទាប់ពីទឹកធ្លាក់ Niagara ដែលមានអ្នកទស្សនាជាងកន្លះលាននាក់។ ហើយនៅទីនេះគឺបានបញ្ចុះសពតារាល្បីៗនិង សិល្បករអាមេរិកដ៏ល្បីល្បាញជាច្រើនរូបទៀត ក្នុងនោះច្រកចូលទីបញ្ចុះសពគឺជាច្រកហ្គោធិកដ៏ស្រស់ស្អាត (ច្រកទ្វារប្រោនស្តូន) ក៏មានព្រះវិហារហ្គ្រីនវូដរចនាបទហ្គោធិកនៅនឹងកន្លែងនោះផងដែរ។

៦. ទីបញ្ចុះសពរ៉ូម៉ាំងមិនមែនកាតូលិក

ទីបញ្ចុះសពនេះមានរូបចម្លាក់ដ៏ស្រស់ស្អាត ជាច្រើន បន្ថែមពីលើនេះក៏មានរូបក្បាច់ក្បូរគួរឱ្យចាប់អារម្មណ៍ផងដែរ អ្នកអាចឃើញវាតែនៅក្នុងទីបញ្ចុះសពនេះប៉ុណ្ណោះ រ៉ូម៉ាំងតែងតែយកចិត្តទុកដាក់លើរូបចម្លាក់ ហើយទីក្រុងរ៉ូមតែងតែជាកន្លែងនៃការបំផុសគំនិត និងការទាក់ទាញសម្រាប់កវី វិចិត្រករ និងឥស្សរជនវប្បធម៌ដទៃទៀត មនុស្សជាច្រើនត្រូវបានកប់នៅក្នុងទីបញ្ចុះសពមួយនេះ សិល្បកររុស្ស៊ី Karl Bryullov និង Alexander Ivanov កវីជនជាតិអង់គ្លេស John Keats និង Percy Bysshe Shelley រួមទាំងស្ថាបនិកម៉ាកយីហោអ៊ីតាលី BVLGARI Giorgio Bulgari ក៏បានបញ្ចុះនៅទីនេះផងដែរ ។

៧. ទីបញ្ចុះសព Merry Sepintsa ប្រទេសរ៉ូម៉ានី

ទីបញ្ចុះសពនេះបានលេចឡើងក្នុងអំឡុងពេលជំងឺអាសន្នរោគនៅឆ្នាំ ១៨០៨ ដើម្បីទុកកបសាកសព  ហើយសព្វថ្ងៃនេះ ក្លាយជាកន្លែងដែលគេចាត់ទុកថាជាកន្លែងសម្រាប់អភិជន ដោយគេដឹងថាវិចិត្រករ Edvard Munch អ្នកនិពន្ធរឿង Henrik Ibsen អ្នកនិពន្ធ Henrik Vergellan ត្រូវបានគេកប់នៅទីនេះទាំងអស់។ ប្រសិនបើអ្នកដើរកាត់កន្លែងងងឹតមានអារម្មណ៍ថាគួរឱ្យខ្លាច តែបើអ្នកទៅកាន់ទីបញ្ចុះសព Merry Sepintsa ក្នុងប្រទេសរ៉ូម៉ានី ជាកន្លែងដែលមើលទៅគួរឱ្យហួសចិត្ត ព្រោះផ្នូរនីមួយៗមានសិលាចារឹកគួរឱ្យអស់សំណើច ហើយផ្នូរនីមួយៗពោពេញទៅដោយពណ៌រាប់ពាន់ ហើយត្រូវបានលាបពណ៌តាមរចនាបថសិល្បៈបែបកប្លែង។

យ៉ាងណាមិញ លោក Stan Ioan Patrash អ្នកសាងសង់ផ្នូរដ៏ល្បីនៅទីនោះបាននិយាយថា លោកបានចាប់ផ្តើមធ្វើការជាអ្នកសិល្បៈទីបញ្ចុះសពនៅអាយុ ១៤ ឆ្នាំមកហើយ ការងារនេះលោកធ្វើអស់រយៈពេល ៤០ ឆ្នាំមកហើយ និងជាជាងចម្លាក់លើផ្នូរជាង ៨០០  ចំពោះការបង្កើតនិមិត្តសញ្ញាពណ៌ផ្ទាល់ខ្លួនរបស់គាត់គឺចង់បញ្ជាក់ថា: ពណ៌បៃតងគឺជាជីវិត ពណ៌លឿងគឺសម្បូរបែប  ក្រហមគឺជាសេចក្តីស្រឡាញ់  ខ្មៅគឺជាការស្លាប់  ហើយពណ៌ខៀវគឺជាពណ៌នៃក្តីសង្ឃឹម និងសេរីភាព ក្នុងនោះលោកក៏ជាអ្នកសរសេរសិលាចារឹកគួរឱ្យអស់សំណើចជាច្រើននៅទីនោះផងដែរ៕ ប្រភព៖ Traverls Choice