ប្រទេសថៃ៖ កសិករបោះបានបោះបង់ចោលស្ពៃក្ដោបអស់២សែនគីឡូក្រាមព្រោះតម្លៃថោកទទួលយកមិនបាន ពេលកាប់លក់គ្មានអ្នកណាទិញ រហូតបន្លែស្អុយពេញផ្ទះ និងចម្ការ គ្មានលុយបើកសម្រាប់ប្រាក់ឈ្នួលកម្មករ។

ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ មានសេចក្ដីរាយការណ៍ថានៅក្នុងខេត្ត Mae Hong Son នៃប្រទេសថៃ ប្រជាកសិករមួយចំនួនធំ ដែលភាគច្រើនមកជួលដីដាំស្ពៃក្ដោបនៅតំបន់តាមដងទន្លេប៉ៃ  នៅលើវាលទំនាបធំមួយក្នុងផ្ទៃដីជាង១០០ រ៉ៃដើម្បីដាំស្ពៃក្តោបលក់ក្នុងទីផ្សារនៃខេត្ត Mae Hong Son និង Chiang Mai នេះផ្ទាល់ ត្រូវប្រឈមមុខនឹងបញ្ហាតម្លៃបន្លែចុះថោក និងការខាតបង់យ៉ាងធ្ងន់ធ្ងរ រហូតត្រូវសម្រេចចិត្តកាប់បំផ្លាញដីដាំស្ពៃក្ដោបនេះចេញ ព្រោះស្ពៃឡើងព័ណ៌ខ្មៅមិនអាចកាត់លក់បានទេ នេះដោយសារតែគ្មានទីផ្សារសម្រាប់ទិញ ដោយតម្លៃត្រឹមតែ ១ បាតប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម វាបានក្លាយជាបញ្ហាកាន់តែខ្លាំងសម្រាប់ប្រជាកសិករទាំងនោះ ជាមួយនិងការបង់ថ្លៃនៃការជួលដី និងជួលកម្មករផ្សេងៗទៀត។ ក្នុងនោះពួកគេក៏ធ្លាប់ប្រថុយកាប់ហើយដឹកចេញទៅលក់ក៏គ្មានឈ្មួញមកទិញដែរ ត្រូវរង់ចាំទាំងអស់សង្ឃឹម រហូតដល់បន្លែរលួយក្នុងឡាននិងដឹកយកមកបោះចោលវិញ។

យ៉ាណាមិញពួកកសិករទាំងអស់នោះក៏បានត្អូញត្អែរបន្ថែមទៀតថា ស្ថាប័នរដ្ឋាភិបាលមិនទាន់មានជំនួយ ឬវិធានការណាមួយនោះទេ ដោយបញ្ហានេះពួកគេត្រូវតែទទួលយកនូវលក្ខខណ្ឌទីផ្សារមួយនេះ ព្រោះមិនដឹងថាត្រូវធ្វើអ្វីបន្តទៀតនោះទេ៕ ប្រភព៖ Khaosod