ប្រទេសនីហ្សេរីយ៉ា៖ ក្មេងប្រុសម្នាក់មកពីប្រទេសនីហ្សេរីយ៉ា រស់នៅក្នុងជីវិតដ៏ប្រណិត មានរថយន្តទំនើប យន្តហោះផ្ទាល់ខ្លួន លើសពីនេះគាត់ជាម្ចាស់វិមានតាំងពីអាយុ ៦ ឆ្នាំថែមទៀតផង។

កាលពីពេលថ្មីៗនេះគេហទំព័រមួយដ៏ល្បីបានចុះផ្សាយពីក្មេងប្រុសម្នាក់ជនជាតិនីហ្សេរីយ៉ាមានអាយុទើបតែ៩ឆ្នាំហើយគេបានឱ្យដឹងថាជាមហាសេដ្ឋីវ័យក្មេងមានឈ្មោះថា Muhammad Awal Mustafa ដែលគេមានទ្រព្យសម្បិត្តិច្រើនមហាសាល ក្នុងនោះក្មេងម្នាក់នេះជាម្ចាស់រថយន្តទំនើបៗជាច្រើនគ្រឿង មានយន្តហោះធ្វើដំណើផ្ទាល់ខ្លួន ព្រមទាំងជាម្ចាសវិមានតាំងពីអាយុ៦ឆ្នាំមកម្លេះ។ គួរបញ្ជាក់ផងដែរថាមហាសេដ្ឋីវ័យក្មេងម្នាក់នេះត្រូវបានគេស្គាល់ថាគឺជាកូនប្រុសរបស់មហាសេដ្ឋីជនជាតិនីហ្សេរីយ៉ាលោក Ismaila Mustafa  ដែលជាម្ចាស់សណ្ឋាគារជាច្រើននៅនីហ្សេរីយ៉ា និងឌូបៃ  ហើយគាត់ក៏ត្រូវ បានគេស្គាល់ និងល្បីល្បាញចំពោះរបៀបរស់នៅដ៏ប្រណិតរបស់គាត់ ដោយចូលចិត្តបង្ហាញពីទ្រព្យសម្បត្តិដ៏មហាសាលទៅកាន់មហាជនក្នុងបណ្ដាញសង្គម។ ចំពោះ Muhammad ក៏មិនខុសពីឪពុក ក្មេងប្រុសម្នាក់នេះតែងតែបង្ហោះរូបភាពនៃទ្រព្យសម្បត្តិ ដូចជាការស្លៀកពាក់ពាក់ម៉ាកយីហោល្បីៗ រថយន្តទំនើបៗ នៅមុខវិមានដ៏ស្កឹមស្កៃដែលជាការដូរទទួលបានពីឪពុកជូនថ្ងៃខួបកំណើតតាំងពីគេអាយុ៦ឆ្នាំ ដែលទាំងនេះបញ្ជាក់ថាគេកំពុងតែដើរតាមគន្លងរបស់ឪពុកខ្លួន។

យ៉ាងណាមិញទោះបីជា Mustafa បង្ហាញទ្រព្យសម្បត្តិរបស់គាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដោយ ប៉ុន្តែគាត់ក៏ធ្លាប់ប្រឈមនឹងការចោទប្រកាន់ផ្លូវច្បាប់ បន្ទាប់ពីរងការចោទប្រកាន់ពីបទលាងលុយកខ្វក់ ១៣លានដុល្លារជាង នេះបើយោងតាមរបាយការណ៍ក្នុងស្រុក គាត់ក៏ត្រូវបានឃុំខ្លួន រង់ចាំការកាត់ទោស ប៉ុន្តែក្រោយមកក៏មានការទទួលធានាមកចេញមកវិញ៕ ប្រភព៖ Khaosod