ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាម ក្នុងហេតុបាក់រលំជើងស៊ីទែនទឹកសង្កត់ចំពីលើ នៅចំណុចរោងចែកចាយបណ្តាញប្រព័ន្ធទឹកជូនអាជីវករលក់ តាមដងផ្លូអង្គរព្យុងយូ (ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅក្រុមទី០៩ ភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប កាលពីវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ណម សុនឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ទឹក មានទីលំនៅភូមិត្នាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
យោងតាមការពិនិត្យកន្លែងកើតហេតុរបស់សមត្ថកិច្ចជំនាញ ស្ថិតនៅជិតរោងលក់ស៊ុបតាមបណ្តោយផ្លូវ៦០ម៉ែត្រ(អង្គរព្យុងយូ)ជាកន្លែងដំឡើងស៊ីទែនទឹកសម្រាប់លក់ចែកចាយអោយអាជីវករលក់ដូរ។ ជើងស៊ីទែនទឹក សង់អំពីដែកV ៤ គុណនឹង៤ មានបណ្តោយ២,២០ម៉ែត្រនិងទទឹង១,១០ម៉ែត្រ កម្ពស់៣ម៉ែត្រ ចំណុះទឹក២០០០លីត្រ ជើងស៊ីទែនជាប្រភេទដែកចាស់ៗ។
ការពិនិត្យស្លាកស្នាមសពជនរងគ្រោះផ្នែកក្បាល ស្នាមក្បាលខាងក្រោយបែកហើមប៉ោង ជាស្នាមស៊ីទែនទឹកសង្កត់លើ, ផ្នែកដងខ្លួននិងអវយវៈមានស្ថានភាពធម្មតា។
យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ និងការពិនិត្យសាកសព ស្លាប់ដោយរបួសក្បាលធ្ងន់ធ្ងរ(ស៊ីទែនទឹកសង្កត់លើ)។ ក្រោយពិនិត្យនិងធ្វើកំណត់ហេតុរួចសមត្ថកិច្ចជំនាញបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕https://blogger.googleusercontent.com/img/a/AVvXsEjefgK2XOR9eoZyOmTFeSX_cc1OXxq8bMEhHx1Ef4LOe17bFeEfO2O82MlsZ5uK2JHegLyn21Ty8ay6RioBwiY_-yozAEhQ1zdEupbkUW_F0Pb7RKDJFn41nkHdG8EjlpzVxmmnGT456OcLoS4E4ruE6eHdivZpGWl_DAbIGmcXgi_sORrtjxRZ4NMN=s1000