ប្រទេសប្រ៊ុយណេ៖ ព្រះបរមរាជវាំងប្រ៊ុយណេ បានបញ្ចេញរូបភាព និងទិដ្ឋភាព ដ៏ស្រស់ស្អាតបំផុតក្នុងថ្ងៃរៀបអភិសេករបស់ព្រះនាង Fadsilah  បុត្រីរបស់ស្តេច Hassanal Bolkiah និងក៏ជាបុត្រីទី៩របស់ព្រះអង្គផងដែរ។

កាលពីពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា ព្រះរាជវង្សានុវង្ស ប្រ៊ុយណេមានសេចក្តីរីករាយជាខ្លាំង ដែលបានបង្ហាញ នូវរូបភាពពោរពេញដោយសុភមង្គលក្នុងពីធីរៀបអភិសេករបស់ម្ចាស់ក្សត្រី Fadsilah Lubabul Bolkiah ដែលមានព្រះជន្ម ៣៦ ព្រះវស្សា និងជាបុត្រីទី ៩ ក្នុងចំណោម បុត្រា បុត្រី ១២អង្គរបស់ព្រះចៅ  Hassanal Bolkiah នៃប្រទេសប្រ៊ុយណេនៅឯវិមាន Istana Nurul Iman ដែលបានតុបតែងដោយពេជ្រ និងមាសយ៉ាងប្រណិត ដល់សាធារណៈជនហើយក៏ត្រូវបានគេចែករំលែករូបភាពយ៉ាងទូលំទូលាយនៅលើបណ្ដាញអ៊ីនធឺណិត។ ក្នុងនោះគេបានឱ្យដឹងថាព្រះនាងបានសាងស្នេហ៍ និងរៀបអភិសេកជាមួយនឹងបុរសវ័យក្មេងម្នាក់គឺលោក Abdullah Nabil Mahmud Al-Hashimi និងគេដឹងត្រឹមថាលោកមិនមែនជនជាតិប្រ៊ុយណេនោះទេ ហើយក៏ជាអតីតអ្នកបើកយន្តហោះម្នាក់ផងដែរ។ ដោយឡែករូបភាពរបស់ព្រះនាង Fadsilah ពិតជាបង្ហាញនូវភាពស្រស់ស្អាតបំផុត ព្រះនាង Fadsilah  ស្លៀកពាក់រ៉ូបអាពាហ៍ពិពាហ៍ពណ៌ស  និងរ៉ូបពេលល្ងាចពណ៌ប្រផេះគួរឱ្យទាក់ទាញ និងមានតម្លៃ ព្រមទាំងបានធ្វើឱ្យគ្រប់គ្នាមានការចាប់អារម្មណ៍ជាងនេះគឺការពាក់គ្រឿងអលង្ការដ៏ប្រណិតដ៏មានតម្លៃ រួមមាន ខ្សែក និងក្រវិលពេជ្រជ្រេកខ្លួន ដែលត្រូវបានប្រគល់ជូនម្ចាស់ក្សត្រី ក្នុងថ្ងៃរៀបការរបស់ព្រះនាង។

តែអ្វីដែលធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងជាងនេះគឺក្នុងការប្រារព្ធពិធីអភិសេករបស់ព្រះនាង Fadsilah មួយនេះគឺប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ១០យប់ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃរៀបអភិសេកនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ៕ ប្រភព៖ Thairath