ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាប្រារព្ធពិធីដង្ហែបុណ្យឯករាជ្យជាតិលើកទី ៧៣ ដ៏អស្ចារ្យដោយបង្ហាញរូបភាពនៃក្រុមទាហានសម្ដែងនៅលើម៉ូតូដ៏អស្ចារ្យ ដោយមានការចូលរួមពីមនុស្សម្នាជាច្រើនក្នុងពីធីមួយនេះ។

ថ្មីៗនេះបើតាមទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាប្រទេសឥណ្ឌាបានប្រារព្ធពិធីដ៏ធំមួយនៅក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧៣នៃឯករាជ្យភាពពីចក្រភពអង់គ្លេស នៅផ្លូវ Rajabhat ដែលជាផ្លូវដ៏សំខាន់ក្នុងទីក្រុង New Delhi ជាមួយនឹងក្បួនដង្ហែបង្ហាញពីរូបភាពដ៏អស្ចារ្យមួយដោយពួកកងកម្លាំងប្រដាប់អាវុធ ទាហានកងទ័ពឥណ្ឌា និងកម្មវិធីផ្សេងៗទៀត ដែលត្រូវបានគេចាត់ទុកថាជាចំណុចសំខាន់នៃព្រឹត្តិការណ៍នេះ រួមទាំងការរាំដង្ហែ ព្រមទាំងការសម្ដែងបង្ហាញពីសមត្ថភាពរបស់ទាហាន Dared Devil នៅលើម៉ូតូ ដោយបង្ហាញពីភាពអស្ចារ្យ ភាពស្រស់ស្អាត និងមានទាំងភាពគួរឱ្យភ័យខ្លាចទាំងអស់ក្នុងពេលតែមួយផងដែរ។

ក្នុងការប្រារព្ធទិវាជាតិផ្លូវការនេះ មនុស្សរាប់ពាន់នាក់បានចូលរួមពិធីនេះ រួមទាំងមានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗរបស់ប្រទេសនេះផងដែរ៕ ប្រភព៖ Thairath