រដ្ឋធានីវ៉ាស៊ីនតោន៖ ស្រ្ដីស្បែកខ្មៅ ពលរដ្ឋអាមេរិកាំង ដើមកំណើតអាហ្វ្រិក ត្រូវគេរំពឹងថា នឹងក្លាយជាស្រ្ដីលើកដំបូង កាន់តំណែងជាប្រធានតុលាការកំពូលរបស់សហរដ្ឋអាមេរិក។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ថា សេតវិមាន បានបញ្ជាក់ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងគោរពនូវការប្តេជ្ញាចិត្តរបស់គាត់ នៅក្នុងការធ្វើឱ្យពលរដ្ឋអាមេរិកាំង ដើមកំណើតអាហ្រ្វិកម្នាក់ ជាលើកដំបូង នឹងត្រូវតែងតាំង ជាប្រធានតុលាការកំពូល នៅលើទឹកដីមហាអំណាចមួយនេះ។

លោក Stephen Breyer វ័យ៨៣ឆ្នាំ ជាប្រធានតុលាការកំពូលរបស់សហរដ្ឋអាមេរិក បច្ចុប្បន្ន ​នឹងចូលនិវត្ដន៍ ពីតំណែង​នរបស់គាត់ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២។ ចំណែក​អ្នកដែលនឹងត្រូវចូលមកស្នងតំណែង​តុលាការកំពូល​របស់ប្រទេសមហាអំណាចកំពូលលើលោក ទាំងសេដ្ឋកិច្ច និងយោធានេះ ត្រូវគេរំពឹងថា លោកស្រី Ketanji Brown Jackson វ័យ៥១ឆ្នាំ។

លោកស្រី ចេន សាគី (Jen Psaki) អ្នកនាំពាក្យ សេតវិមាន បានថ្លែងទៅកាន់ដល់សន្និសីទសារព័ត៌មានមួយ ថា «លោកប្រធានាធិបតី បាននិយាយ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់គាត់ នៅក្នុងការតែងតាំងស្ត្រីស្បែកខ្មៅម្នាក់ ទៅកាន់តំណែងតុលាការកំពូល»។

លោកស្រី Ketanji Brown Jackson ជាអតីតមន្រ្ដីអ្នកច្បាប់របស់លោក Stephen Breyer ប្រធានាតុលាការកំពូលបច្ចុប្បន្ន ហើយគេជឿថា លោកស្រី នឹងចូលមកកាន់តំណែងកំពូលនេះ។

CNN បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក Biden និង លោក Breyer នឹងបង្ហាញខ្លួនជាមួយគ្នានៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា បញ្ជាក់ពីការចូលនិវត្តន៍របស់គាត់៕