ប្រទេសចិន៖ ប្រទេសចិនមានក្ដីរំភើបជាខ្លាំងព្រោះបានប្រទះជាមួយនិងអាងប្រេងកាត និងឧស្ម័នធម្មជាតិជាច្រើន ព្រមទាំងសង្ឃឹមថាវាអាចជាផ្នែកមួយក្នុងការជួយផ្គត់ផ្គង់ថាមពលក្នុងប្រទេសបានកាន់តែប្រសើឡើង។

នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ សារព័ត៌មានស៊ីនហួរបានរាយការណ៍ថា រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់ប្រទេសចិនឈ្មោះថា Sinopec បានបង្ហាញពីការរកឃើញនៃអាងប្រេង និងឧស្ម័នដ៏ធំថ្មីមួយគួរឱ្យភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ដោយគេប៉ាន់ប្រមាណថាមានទុនបម្រុងប្រហែល ១០០ លានតោននៅក្នុងអាង​ Tarim Basin នៃតំបន់ស្វយ័ត Xinjiang Uygur  ភាគពាយព្យនៃប្រទេសចិនមួយនេះ។ ក្នុងនោះក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា ការរកឃើញនៃតំបន់ប្រេងកាត និងឧស្ម័ននេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងផ្តល់ប្រេង Condensate ចំនួន ៨៨ លានតោន និងឧស្ម័នធម្មជាតិចំនួន ២៩០ ពាន់លានម៉ែត្រគូប។ ដោយឡែកអ្នកវិភាគនិយាយថា ការរកឃើញថ្មីនេះនឹងធ្វើឱ្យការផ្គត់ផ្គង់ថាមពលរបស់ប្រទេសចិនមានការប្រសើរឡើងនិងធានាសន្តិសុខថាមពលជាតិ ក៏ដូចជាសង្ឃឹមថាអាង Tarim Basin ក្នុង Xinjiang គឺជាប្រភពប្រេងដ៏សំខាន់របស់ប្រទេសចិនថ្មីបន្ថែមទៀត ហើយក៏ជាផ្នែកមួយនៃធន់ធានដែលពិបាកក្នុងការរុករកផំផុតមួយ ដោយសារតែបរិយាកាសនៅលើដីមានភាពលំបាក និង ស្ថានភាពនៅក្រោមដីដ៏ស្មុគស្មាញ ដោយជាទូទៅប្រេងនិងឧស្ម័នស្ថិតនៅក្រោមដីមានជម្រៅជាមធ្យមជាង ៧,៣០០ ម៉ែត្រ៕ ប្រភព៖ Khaosod