រាជធានីភ្នំពេញ៖ រថយន្តកាមរីហាយប្រ៊ិកមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-3882 បើកបរដោយបុរសម្នាក់ បានបោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករះកន្លែងលក់មីឆា និងបាយឆាមួយកន្លែង បណ្តាលឲ្យមនុស្សរងរបួស និងរងការខូចខាតសម្ភារ:ខ្ទេចខ្ទីអស់។https://blogger.googleusercontent.com/img/a/AVvXsEgE2tSnPL_La8K_fW_BroretB6yz-PlcQQemy6dxsKwV0IHRhzQKzMxrid2OGo0ISnDkkj3orM5gAzh95ejY0VnelEukSSeJIijwJZ8hx0pfaP0dgfbq_H1PRHVPNhuSpdyJgSyc5DQ_rAzX_HhVd_jEO7dwGh5Q8H03XAovUHkvjBRXjOhoUWEARIb=s1280ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០១ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមាន ជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។https://blogger.googleusercontent.com/img/a/AVvXsEiLhfeMp5jX1QyvOYvj0SloidqpF_q5wLuX5zuW5UVgG-br0tUbSB8ZjOXn3w3qd6PgRFFAd28BM9CRZtGtQ3tINs5oHY71EmGKLDitjVaHs6VHyXQgW5kZi6y8EFsEPrNTgCBOEoxMHfyspHkbyhox_09ycn_j5wct6umC4NL818X4vKYdGFgftnNh=s1280សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ិក ពណ៌ស ពាក់ស្លាកលេខនគរបាល 2-3882 បើកបរដោយបុរសម្នាក់ បានបើកបរធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង នៅម្តុំលូប្រាំ ។ លុះពេលធ្វើដំណើរ មកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបើកគេចរថយន្តកុងតឺន័រមួយគ្រឿង បណ្តាលឲ្យរេចង្កូតបុករះចូលទីតាំងកន្លែងលក់មីឆា និងបាយឆា បណ្តាលឲ្យមនុស្សរងរបួសស្រាលម្នាក់ និងរងការខូចខាតសម្ភារ:បែកបាក់ខ្ទេចខ្ទី និងរប៉ាត់រប៉ាយរាត់រាយពាសពេញ នៅទីតាំងកន្លែងលក់ដូរ ។
នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបាននាំខ្លួនតៃកុងរថយន្តបង្កហេតុ និងភាគីជនរងគ្រោះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់ ៕https://blogger.googleusercontent.com/img/a/AVvXsEhNSNCK7MCFGUsr-NUNsQx0HE9qqLaBE7X_EOTI5DVWasclZeUn2nRIvBYNgj9N1GB0iJ08B1zX93FSL79IPjOoTxRFLUnOIlfmoe6HlDwKlsq8rni3Xg7fKcBzvdLLFSv6N5AiHdyE2oJBLT8ohTmgSzIVUYHTfIda1FmS_J_rCXGbq0zdGczAkpvH=s1280