រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញ បានរកឃើញដេប៉ូប្រេងឥន្ធនៈ១០បន្ថែមទៀ តក្នុងខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម លក់ប្រេងមិនស្មោះត្រង់ ដោយលក់សាំងអន់ និងមិនគ្រប់លីត្រ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. ប្រចាំនៅខេត្តទាំង៥ខាងលើ បានបន្តចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ពីការរកស៊ីកេងប្រវ័ញ្ចរបស់ឈ្មួញទុចរិត នៅក្នុងស្រុកស្វាយទាប ស្រុកបរកែវ ស្រុកកំចាយមារ ស្រុកកណ្តាលស្ទឹង បានសរុបចំនួន២៣ទីតាំង ក្នុងនោះដេប៉ូប្រេងចំនួន១០ទីតាំង ត្រូវបានមន្ត្រី ក.ប.ប. រកឃើញថាមិនមានអនុលោមភាព និងបានធ្វើការពិន័យអន្តរការណ៍ ទៅតាមនីតិវិធី៕https://blogger.googleusercontent.com/img/a/AVvXsEjHfciXVzMBH3cB1IFUbPJvvebXmG7zY2CCDede4MCw-CZoMC84ZlsgJZxkquRj9VSuubH5-_WS7TVNBfCT0jCoYYqqTsCOF1bWh5VvoQcinTInYrGbaASBPpcuD8oZr4o4z90iMebggM9eItO6NGqC-iNOHPJMsX3a2nHdsGG0agpKfQmF1PbHn4Xe=s1280https://blogger.googleusercontent.com/img/a/AVvXsEjlVr_hXTdRw3lXqCQigxI6VxaeYw1s-QM58IZdMVmX5jpApToy1icQx49J5Ss-V94co4IVnQmNXnv2VjRX703NwTlodtOBycmv3UgVIWrHl4MuBqRQIDE21zfbGteRWzIuJiv6QuhVQhnme7SSdzA5oX1kgwcgHndpIU6RazN0jiUovQO6dJm6i3CY=s1280https://blogger.googleusercontent.com/img/a/AVvXsEiwlwBCWL89mP_wP-KjR0xfgP45sZE2w9e10EVS2m9JGc8D7YKpVWCo5YO1_MxKMD6z-4LTX41kiKCj3KzfTSOu3E6XTZhqPwk9Ud4NB47HvKfnD7Ys8Ooxl3j0ABRltnLKnpUKr5HIpg48fgF8VvYnE-7SU2ckSGcRcydbj4mdHnwTcqlRrrSu4pGK=s1280