_​ស្បែករមាស់

កោសិកាមហារីករបស់មនុស្សនៅពេលដែលពួកវាលូតលាស់នៅក្នុងរាងកាយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការធម្មតារបស់ថ្លើម។ នៅពេលដែលសមត្ថភាពបំបែក និងបំប្លែងសារជាតិខុសប្រក្រតី ជាធម្មតា Bilirubin ក្នុងរាងកាយមិនត្រូវបានដោះស្រាយទាំងស្រុងនោះទេ ដែលវាបានកកកុញនៅក្រោមស្បែករយៈពេលយូរ បណ្តាលឱ្យកើតអាការះរមាស់ស្បែក។ដោយសារតែមានជំងឺជាច្រើនផ្សេងទៀត​​ក៏មានរោគសញ្ញារមាស់ដូចគ្នាដែរ ​នឹងមានការច្រឡំគ្នាជាមួយនឹងរោគសញ្ញានៃជំងឺមហារីកថ្លើម​ ដែលធ្វើអោយលំបាកនៅក្នុងការវិនិច្ឆ័យ​ និងធ្វើការព្យាបាលផងដែរ ។ដូច្នោះហើយបើការរមាស់ ​គ្រាន់តែជារឿងតូចតាចក្តី​  តែអ្នកគួរតែយកចិត្តទុកដាក់ចំណាយពេលទៅជួបគ្រូពេទ្យ ​ដើម្បីពិនិត្យរកមូលហេតុពិតប្រាកដ។

 

_បាតដៃក្រហម

ក្រៅពីបន្សាបជាតិពុល  ថ្លើមក៏មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងប្រពន្ធ័រំលាយអាហារអេស្ត្រូសែន ហើយនៅពេលដែលកម្រិតអរម៉ូនអ៊ីស្ត្រូសែនក្នុងរាងកាយឡើងខ្ពស់ ​ធ្វើអោយដំនើរការដឹកជញ្ជូនទៅចិញ្ចឹមលើរាងកាយមានការកកស្ទះ  បណ្តាលអោយសសៃរឈាមតូចៗរលាកឥតឈប់ឈរ ​ភាគច្រើនលេចចេញឡើងការរលាកក្រហមនៅលើបាតដៃ​  ដែលជាសញ្ញាគួរអោយព្រួយបារម្ភនៃជំងឺមហារីកថ្លើម​ ។https://blogger.googleusercontent.com/img/a/AVvXsEjtEIJjvIEIVW-_reKXtLRc3ozLzSBfM3ReRpOOXzqjgk1rML6CydWIHmWcNnUllGlaXig_GwzLvnyWDf-AWg_O0SLaZ5ulWXVXKXIcjLay5sph7GJVemUif-83ro_M_RHLvzYhY0tHKPg7jryruKrLwJshehjBBv7Azb93WU_ViMkWa3Qe9YowMCL9=s700

_ដុំសរសៃឈាមលើស្បែក

ដុំសាច់ក្រហមដែលលេចឡើងនៅទីតាំងមួយចំនួន​ ដូចជា​​ខ្នងដៃ  លើបំពង់ក  ដែលមានរូបរាងសណ្ឋានដូចជាពីងពាង    នេះក៏ជាសញ្ញាមួយក្នុងចំនោមជំងឺមហារីកថ្លើម  ដំណាក់កាលដំបូង  ដែលបង្កឡើងកម្រឹតអរម៉ូនអ៊ីស្ត្រូសែនខ្ពស់ពេក ​ធ្វើអោតរលាកដល់សរសៃរឈាម។

_ជំងឺខាន់លឿន

កាលណាដែលបរិមាណដុំសាច់ក្នុងថ្លើមកើនឡើង​ ធ្វើអោយដំណើរការបញ្ចេញទឹកប្រមាត់ខុសប្រក្រតី  ហើយវនឹងកកកុញដែលបណ្តាលអោយរាងកាយកើតជំងឺខាន់លឿង ​ភ្នែកលឿង  ដែលសុទ្ធតែពាក់ពន្ធ័នៃជំងឺមហារីកថ្លើម៕https://blogger.googleusercontent.com/img/a/AVvXsEij7bk51JThD9BrjWXQChwgvhk1OFpLIlbRhpPmuMo0Q8o_AhtdgdN2GVWZrved5Wh39zOwgiA4UA_yWajtj5Q5p-Uw_ne_utsxmjTtrrRVNCYT3Y4lgyBV8huaPVAULZiGU553yi0OGO3JF3Wq8RKjbDCoLxZRPrpdm0M9mtCOrGOEPp-iowm2YRGY=s700