យល់ដឹង៖ ការបរិភោគនៅពេលយប់ វាជាអាកប្បកិរិយាដែលប៉ះពាល់ដល់សុខភាពរបស់យើងជាខ្លាំង បន្ថែមពីលើការបង្កជំងឺដល់ក្រពះ ពោះវៀន រួមទាំងការគេងមិនលក់ផងនោះ វាក៏នាំឱ្យទម្ងន់របស់យើងឡើងដោយមិនដឹងខ្លួន ផងដែរ ។

ដូច្នេះប្រសិនបើអ្នកឃ្លាននៅពេលយប់ តើអ្នកគួរញ៉ាំអ្វី ដែលបំពេញក្រពះ លើសពីនេះវាជួយឱ្យអ្នកគេងលក់ស្រួល ដោយថ្ងៃនេះសូមណែនាំអាហារល្អៗនិងមានប្រយោជន៍ដែលជួយឱ្យយើងឆ្អែតពោះនៅពេលយប់ជ្រៅមកជូនអ្នកបានដឹង៖

១. ផ្លែឈើស្រស់

តើអ្នករាល់គ្នាដឹងទេ ការទទួលទានផ្លែឈើស្រស់អាចជួយឱ្យយើងមានអារម្មណ៍ស្រួល មិនថាផ្លែប៉ោម ផ្លែត្របែក ផ្លែឈើទាំងនេះគឺជាជំនួយដ៏ល្អនៅពេលល្ងាចរបស់យើង ប៉ុន្តែគួរញ៉ាំក្នុងបរិមាណត្រឹមត្រូវបរិមាណដែលបានណែនាំគឺតែញ៉ាំមួយកូនចានចង្គឹសបានហើយ ព្រោះបើញ៉ាំច្រើនពេកវាអាចបណ្តាលឱ្យឡើងទម្ងន់ជំនួសវិញ។

២. ស៊ុតឆ្អិន

ឃ្លានយប់ជ្រៅបែបនេះប្រសិនបើអ្នកទទួលបានស៊ុត វាមិនមែនជារឿងអាក្រក់នោះទេ ការទទួលទានស៊ុតស្ងោរវាមិនអាចឱ្យយើងមានក្បាលពោះនៅះទេ ថែមទាំងមានកាឡូរីទាបត្រឹមតែ ៧៥កាឡូរីប៉ុណ្ណោះ អាចនិយាយបានថាឆ្ងាញ់ហើយឆ្អែតណាស់ប៉ុន្តែបើអ្នកណាមិនឃ្លានខ្លាំងអ្នកគួរតែ ញ៉ាំតែស៊ុតពណ៌សដោយសារតែស៊ុតពណ៌សមានកាឡូរីទាបត្រឹមតែ ២៥ កាឡូរីប៉ុណ្ណោះពិតជាមិនគួរឱ្យជឿមែន។

៣. ទឹកសណ្តែកដោយគ្មានជាតិស្ករ

ការផឹកទឹកសណ្តែកនៅពេលដែលអ្នកឃ្លានត្រូវបានចាត់ទុកថាមានប្រយោជន៍ និងគ្រប់គ្រងការឃ្លានរបស់អ្នកបានយ៉ាងល្អព្រោះ បន្ថែមពីលើទឹកសណ្តែកសៀងនឹងជួយសម្រាលការស្រេកឃ្លានពេលយប់របស់យើង ទឹកសណ្តែកក៏ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងបន្ថយសម្ពាធឈាមខ្ពស់ផងដែរ បើអ្នកដឹងហើយប្រញាប់ទិញទុកភ្លាម ប៉ុន្តែអ្វីដែលសំខាន់បំផុតកុំភ្លេចថាវាគឺជាកុម្ម៉ង់យកទឹកសណ្ដែកដែលគ្មានជាតិស្ករណា។

៤. ទឹកដោះគោជូរធម្មជាតិ

ទឹកដោះគោជូរ ឬយ៉ាអួ ជារបស់មួយទៀតដែលត្រូវនឹងអាហារពេលយប់របស់យើងយ៉ាងល្អ ព្រោះទឹកដោះគោជូរជួយឱ្យប្រព័ន្ធរំលាយអាហាររបស់យើងកាន់តែប្រសើរឡើងបូកនឹងរសជាតិឆ្ងាញ់វាកាឡូរី ត្រឹមតែ១៤៣ ប៉ុណ្ណោះ សូមប្រញាប់ប្រញាល់ទិញទុកញ៉ាំពេលយប់ ហើយកុំភ្លេចជ្រើសរើសផលិតផលរូបមន្តដែលមានជាតិខ្លាញ់ទាបផងដែរដើម្បីសុខភាពល្អរបស់យើង។

៥. ទឹកធម្មតា

ជម្រើសចុងក្រោយសម្រាប់អ្នកដែលឃ្លានពេលយប់ តែមិនចង់ញ៉ាំអាហាមុនចូលគេង ទឹកគឺជារបស់ល្អចុងក្រោយដែលនឹងជួយសម្រាលការឃ្លានរបស់យើងនៅពេលយប់ ទោះបីជាវាហាក់ដូចជាមិនមានកាឡូរីដូចអាហារផ្សេងទៀតក៏ដោយ ប៉ុន្តែវាផ្តល់ឱ្យយើងនូវភាពស្រស់ស្រាយជាច្រើន៕