​ទឹកអង្ករត្រូវបានប្រជាជនក្នុងប្រទេសជប៉ុនពេញនិយមបំផុតតាំងពីសម័យបុរាណមក  ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ​ពុំសូវមានអ្នកដឹងអំពីគុណតំលៃនៃទឹកអង្ករប៉ុន្នានទេ។ តាមពិតទៅក្នុងទឹកអង្ករ  មានសារធាតុចម្រុះជាច្រើនរួមបញ្ចូលគ្នា ដូចជា  វិតាមីន B3  b9 B8  A B C E  អាស៊ីតហ្វូលិក  នីយ៉ាស៊ីន សេលេញ៉ូម  ម៉ាញេស្យូម   ដែលមានតួនាទីសំខាន់ជុំរុញស្តារឡើងវិញ ​បន្ថយការរលាកនៃស្បែកក្បាល កែលំអសក់បែកចុង​ បំបាត់អង្កែរបង្កើនភាពរឹងមាំនៃឬសគល់សរសៃសក់លូតលាស់ល្អ កាត់បន្ថយជ្រុះសក់ ​ និងធ្វើអោយដុះសក់ក្រាស់ ក្នុងនោះវាក៏មានសមត្ថភាពក្នុងការសម្លាប់ចៃទៀតផង​។

វិធីក្នុងការធ្វើ  ​​ជាធម្មតាយើងលាងសម្អាតអង្ករ​ មួយទឹក​​ឬពីរទឹក  ដោយយើងយកទឹកទីបី​ ដាក់ច្រកចូលទៅក្នុងកែវដែលមានគម្របបិទជិត  ទុករហូតទឹកអង្ករស្រកទៅបាត ​រួចចម្រឹតទឹកចេញ ​ទុកតែម៉្សៅពណ៍ស ​សម្រាប់ប្រើប្រាស់។បន្ទាប់មកដាក់កម្តៅអោយពុះ  រួចទុកអោយត្រជាក់ដាក់ទុកជាការស្រេច។

ការប្រើប្រាស់​​គឺ បន្ទាប់ពីកក់សក់រួច ​យកទឹកអង្ករល្បាយមកលើសក់ផ្អាប់ទុក​ ពី​​៥ ​ទៅ  ២០ ​នាទី  រួចកក់លាងសម្អាតជាមួយទឹកក្តៅឧណ្ឌ  សម្ងួតសក់ជាការស្រេច៕ទឹកអង្ករ ទឹកដោះគោឆៅ និងទឹកឃ្មុំ ជាម៉ាស់បិតមុខដ៏អស្ចារ្យ - សុខក្រម