ខ្ទឹមស គឺជាគ្រឿងទេសដែលស្ទើរតែគ្រប់ផ្ទះមាន ព្រោះខ្ទឹមសត្រូវបានគេស្គាល់ថាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ប៉ុន្តែ មានមនុស្សតិចណាស់ដែលដឹងថាពន្លកខ្ទឹមសក៏ត្រូវបានគេចាត់ទុកថាជាឱសថផងដែរ។
– ល្អសម្រាប់សុខភាពបេះដូង

មនុស្សភាគច្រើនស្គាល់ខ្ទឹមស ថាជាថ្នាំអង់ទីប៊ីយោទិចធម្មជាតិដែលមានប្រសិទ្ធភាពប្រឆាំងនឹង cocci , bacilli និង មេរោគ។ល។
លើសពីនេះ ខ្ទឹមសក៏មានផ្ទុកនូវសារធាតុ phytoncide ដែលងាយនឹងបង្កជាហេតុ ជាមួយនឹងរសជាតិហឹរ និងស៊ុលហ្វួរី ហៅថា allicinផងដែរ។ ដូច្នេះហើយ ខ្ទឹមសមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលមានជំងឺសរសៃឈាមបេះដូង ជាតិស្ករក្នុងឈាមខ្ពស់ និងលើសឈាម ជាងនេះទៅទៀតវាក៏ត្រូវបានដឹងផងដែរថា នៅពេលដែលខ្ទឹមសដុះពន្លក ឥទ្ធិពលរបស់វាមានកាន់តែខ្លាំង។Don't throw out that sprouted garlic — use it as a vegetable instead | Food  & Cooking | mtstandard.com

– ការពារជំងឺមហារីក

ពន្លកខ្ទឹមត្រូវបានគេចាត់ទុកថាជាឱសថធម្មជាតិដែលមានប្រសិទ្ធភាពការពារជំងឺមហារីក។ មូលហេតុគឺដោយសារតែដំណើរការពន្លកនៅក្នុងខ្ទឹមសជំរុញការផលិតសារធាតុ phytochemicals ដែលជាសារធាតុមានសមត្ថភាពការពារការរីករាលដាលនៃកោសិកាមហារីក និងរារាំងសកម្មភាពនៃសារធាតុបង្កមហារីកក្នុងរាងកាយ។លើសពីនេះ ខ្ទឹមសក៏ផលិតនូវសារធាតុប្រឆាំងរ៉ាឌីកាល់សេរីយ៉ាងច្រើន ដែលរួមចំណែកក្នុងការគ្រប់គ្រងហានិភ័យនៃជំងឺមហារីកផងដែរ ។

– ជួយកាត់បន្ថយការពុល

អ្នកដែលឧស្សាហ៍ពុលពេល ជិះយន្តហោះ ជិះទូក ឬ ឡាន អាចកាត់ខ្ទឹមសជាបំណែកតូចៗ រួចយកមកបិទនៅលើផ្ចិតប្រហែល 30 នាទី មុនពេលធ្វើដំណើរ នោះវានឹងជួយកាត់បន្ថយអារម្មណ៍មិនស្រួល ឬពុលនៅពេលធ្វើដំណើរបាន។Sprouted potatoes are toxic, what about sprouted garlic? | The Times of  India

– ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ

សម្រាប់អ្នកដែលមានជំងឺផ្តាសាយ ក្អក ឬឆ្លងមេរោគ ខ្ទឹមសដុះពន្លក គឺជាឱសថដ៏មានប្រសិទ្ធភាពមួយ ដោយពួកវាផ្តល់ឱ្យរាងកាយនូវបរិមាណដ៏ច្រើននៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយបំផ្លាញភ្នាក់ងារបង្កជំងឺដែលបណ្តាលឱ្យមានការឆ្លង។ ក្រៅពីនេះសារធាតុប្រឆាំងអុកស៊ីតកម្មក៏ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ព្រមទាំងបំបាត់រោគសញ្ញាពុលអាហារដូចជា រាគ និងឈឺពោះជាដើម។

– ប្រឆាំងនឹងភាពចាស់

នៅក្នុងខ្ទឹមសដុះពន្លក មានសមាសធាតុអាហារូបត្ថម្ភនិងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះវាមានសមត្ថភាពកម្ចាត់រ៉ាឌីកាល់សេរីក្នុងរាងកាយ។ ដោយការទទួលទានខ្ទឹមសដុះពន្លកជាប្រចាំ អាចជួយឱ្យរាងកាយរបស់អ្នក ទប់ស្កាត់ការលេចចេញនូវសញ្ញានៃភាពចាស់ ស្នាមជ្រួញ ព្រមទាំងជួយកាត់បន្ថយភាពទន់ខ្សោយនៃសរីរាង្គក្នុងរាងកាយផងដែរ៕Minced Garlic 100g – Kmart

អត្ថបទដោយ ៖ សុផានីត