ប្រទេសប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានសម្រេចតែងតាំងចៅក្រមតុលាការកំពូលគឺជាស្ត្រីដំបូងគេនៅក្នុងប្រទេស បន្ទាប់ពីមានការបដិសេធជាច្រើនលើកក្នុងការផ្ដល់តំណែងឱ្យស្ត្រីរូបនេះ។

កាលពីពេលថ្មីៗនេះ ប្រទេសប៉ាគីស្ថានបានធ្វើការតែងតាំងចៅក្រម Ayesha Malik អាយុ ៥៥ ឆ្នាំជាចៅក្រមតុលាការកំពូលស្ត្រីដំបូងរបស់ប្រទេសមួយនេះ ជំនួសប្រធានតុលាការប៉ាគីស្ថានលោក Gulsar Ahmad ក្រោយពីត្រូវបានធ្វើការជ្រើសរើសដោយគណៈកម្មាធិការដែលបានសម្រេចដំឡើងឋានៈចៅក្រមកំពូល។ ក្នុងនោះលោកស្រី Ayesha Malik ក៏បានស្បថចូលកាន់តំណែង បន្ទាប់ពីលោក Gulsar Ahmad ប្រធានតុលាការនៃប្រទេសប៉ាគីស្ថាន ហើយអ្វីដែលកាន់តែរំភើបនោះគឺលោកនាយករដ្ឋមន្ត្រី Imran Khan បានសរសេរនៅលើ Twitter ថា៖  “ខ្ញុំសូមអបអរសាទរចៅក្រម Ayesha Malik ដែលជាចៅក្រមកំពូលស្ត្រីដំបូងគេបង្អសរបស់ប្រទេសប៉ាគីស្ថាន”។ ដោយឡែកគណកម្មាធិការចំនួនប្រាំបួនរូបបានបញ្ជាក់ពីការតែងតាំងចៅក្រមជាស្ត្រីរូបនេះថា ដំបូងឡើយ Ayesha Malik ត្រូវបានគេបដិសេធជាច្រើនលើកក្នុងការតែងតាំងតំណែងមួយនេះកាលពីឆ្នាំមុន មុនពេលបោះឆ្នោតជ្រើសរើស ហើយក្នុងនោះក៏មានមេធាវី មួយចំនួនបានរិះគន់ការសម្រេចមួយនេះផងដែរ។

តែទោះជាយ៉ាងណា លោកស្រី Ayesha Malik ត្រូវបានជាប់ឆ្នោតនៅក្នុងការកាន់តំណែងនេះ បើទោះបីជាមិនមែនជាចៅក្រមជាន់ខ្ពស់ម្នាក់ក្នុងចំណោមចៅក្រមទាំងបីរូបនៅក្នុងតុលាការដំបូងដែល Ayesha Malik មុនពេលគាត់ត្រូវបានគេតែងតាំងក៏ដោយ តែនឹងមានការទាមទារលក្ខណៈវិនិច្ឆ័យគោលបំណងសម្រាប់ការលើកកម្ពស់ចៅក្រមស្ត្រីក្នុងប្រទេសនេះផងដែរ៕ Khaosod