​   ជាធម្មតាស្ត្រីមេផ្ទះមួយចំនួន  តែងតែមានទម្លាប់ថា  ក្រោយពីទទួលទានអាហារពេលល្ងាចហើយ  ម្ហូបដែលនៅសល់ពីយប់  គេរក្សាទុកក្នុងម៉ាស៊ីនត្រជាក់  ហើយអាចកំដៅញុំាម្តងទៀតនៅថ្ងៃបន្ទាប់  ប៉ុន្តែយ៉ាងណាក៏ដោយអ្នកជំនាញបានលើកឡើងថា មិនប្រាកដថាម្ហូបអាហារទាំងអស់ដែលនៅសល់ សុទ្ធតែអាចចម្អិនញុំាម្តងទៀតបាននោះទេ  ។អញ្ចឹងយើងមកដឹងទៅមើលថាតើ  ម្ហូបអាហារណាខ្លះដែលមិនអាចចម្អិនទទួលទានម្តងទៀត​ ក្រោយពីសល់មួយយប់ហើយ​។

១​  _គ្រឿងសមុទ្រ​ ​គ្រឿងក្នុងសត្វ :  អាហារសមុទ្រជាអាហារដែលឆាប់បាត់បង់សារធាតុ​ ហើយបើយើងទុកចោលមួយយប់  វាងាយនឹងបំលែងប្រូតេអ៊ីនទៅជាមេតាម៉ូហ្វីក  ដែលបណ្តាលអោយខូចតម្រងនោម និងថ្លើម  បើទោះបីជាយើងដាក់ចូលក្នុងទូទឹកកកក៏ដោយ។Seafood Boil with Cajun Seasoning | Food & Wine

២ – ស៊ុត​​  : ស៊ុតជាអាហារពេញនិយមប្រចាំគ្រួសារ ប៉ុន្តែមនុស្សជាច្រើនមានទម្លាប់ទុកស៊ុតដែលនៅសល់ពេញមួយយប់ហើយនោះ  យកមកទទួលទានម្តងទៀត  ។អ្នកមិនដឹងទេថា  ​​ស៊ុតនៅពេលដែលសល់ចោលមួយយប់ហើយ វាបង្កើតពពួកបាក់តេរីម្យ៉ាង  បង្កអោយអ្នកឈឺពោះជាដើម។Easy Boiled Eggs: How Long To Boil An Egg? Soft, Medium & Hard Boiled

​៣  -បន្លែពណ៍បៃតង

​បន្លែពណ៍បែតង បន្ទាប់ពីកែច្នៃធ្វើជាម្ហូបរួចហើយ  នៅពេលដែលវាសេសសល់  ស្ត្រីមេផ្ទះមួយចំនួន ​បានកំដៅទុកទទួលទានម្តងទៀត  ប៉ុន្តែបើស្ថិតក្នុងពេលដែលម្ហូបមានជាតិជូរបន្តិចទោះបីជាកំដៅក៏ដោយ​ ក៏ថាមពលនៃវិតាមីនពីបន្លែទាំងនោះបានបាត់បង់ទៅហើយ  ហើយចំពោះអ្នកដែលមានប្រពន្ធ័រំលាយអាហារទន់ខ្សោយទៀតផងនោះ  ការញុំាបន្លែពណ៍បៃតងសល់  និងបង្កទៅជាការរាករួស  ឈឺពោះ៕Health Benefits of Dark Leafy Green Vegetables